Valverde យល់​ឃើញ​បែប​ណា សម្រាប់​ការ​ប៉ះ Napoli នៅ​វគ្គ ១៦ ក្រុម UCL?

Barcelona បាន​កំណត់​ឲ្យ​ប៉ះ Napoli នា​វគ្គ ១៦ ក្រុម​ចុង​ក្រោយ UEFA Champions League ដែល​នេះ​ក៏​រាប់​ជា​គូ​មរណៈ​មួយ​នៅ​តំបន់​អឺរ៉ុប​សម្រាប់​រដូវ​កាល ២០១៩/២០។

ក្លឹប​នៅ​អ៊ីតាលី​ដែល​ទើប​តែ​ដេញ​ចោល​អ្នកចាត់ការ​លោក Carlo Ancelotti ក៏​ត្រូវ​បាន​លោក Ernesto Valverde បង្ហាញ​ការ​យល់​ឃើញ​ថា៖ “Napoli គឺ​ជា​គូ​ប្រកួត​ដ៏​លំបាក​មួយ ដោយ​បញ្ហា​គឺ​ត្រង់​ថា​ការ​ចាប់ឆ្នោត​នេះ យើង​មិន​អាច​វាយ​តម្លៃ​ពី​សមត្ថភាព​នៃ​គូ​បដិបក្ខ​ទុក​មុន​បាន​នោះ​ទេ ព្រោះ​វា​សល់​ពេល​ជាង​ពីរ​ខែ​ទៀត​ឯ​ណោះ”។

លោក​សង្កត់​ធ្ងន់៖ “ពួក​គេ​ត្រូវ​ផ្លាស់ប្តូរ​គ្រូ​ថ្មី ហើយ​នៅ Serie A ត្បិត​ធ្វើ​មិន​សូវ​បាន​ល្អ តែ​នៅ​ប្រកួត Champions League ក្រុម​នេះ​ធ្វើ​បាន​ល្អ​ច្រើន បែប​នេះ​ខ្ញុំ​គិត​ថា​ Napoli ជា​ក្រុម​ដ៏​លំបាក​មួយ ជាមួយ​នឹង​បរិយាកាស​ដ៏​ល្អ​នៅ​ឯ​កីឡដ្ឋាន​របស់​ពួក​គេ”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT