Neymar ​៖ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ចេញ​ពី PSG ​?

Neymar ​បាន​ដាក់​សំនួរ​ថា​ហេតុ​អ្វី​រូបគេ​ត្រូវ​មាន​ចិត្ត​ចង់​ចាកចេញ​ពី PSG ​ដើម្បី​រក​ក្លឹប​ថ្មី​លេង​បន្ដ ​ស្រប​ពេល​បច្ចុប្បន្ន​កំពុង​ប្រឹងប្រែង​និង​លេង​ល្អ​នោះ​?

​មក​ទល់​បច្ចុប្បន្ន​នេះ​នៅ​តែ​មាន​សំនួរ​ដដែល ទាក់ទង​នឹង​ការ​ចាកចេញ​របស់ Neymar ​។ ​សាមី​ខ្លួន​បាន​ឆ្លើយ​ថា​វា​ហួស​ពេល​ហើយ​សម្រាប់​ការ​សួរ​បែប​នេះ ​ត្បិត​អី​បច្ចុប្បន្ន​ខ្លួន​មិន​ចង់​ចាកចេញ​ទៅ​ណា​ទៀត​ទេ។ ​អ្វី​ដែល​កីឡាករ​ប្រេស៊ីល​នេះ​កំពុង​គិត គឺ​ធ្វើ​យ៉ាង​ណា​ជួយ​ក្រុម​ឱ្យ​សម្រេច​បំណង​លើក​ពាន​រង្វាន់ UEFA Champions League ​តាម​គោលដៅ​ដែល​បាន​ដាក់​ឱ្យ​បាន។

Neymar ​សង្កត់​ធ្ងន់​ទៀត​ថា ​រូបគេ​មិន​ចាកចេញ​ទៅ​ណា​ចោល​ក្រុម PSG ​ទេ។ ​ហើយ​ក៏​សុំ​ឱ្យ​អ្នក​កាសែត​ទាំង​អស់​ឈប់​សួរ​សំនួរ​រឿង​ចាកចេញ​ទៅ Barcelona  , Real Madrid ​អី​ទៀត​ទៅ។ ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ខាង​លើ​នេះ ​ក្រោយ​ពី​ជា​សះស្បើយ​ពី​របួស​មក ​ពេល​នេះ​រក​បាន​៨​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​១១​ប្រកួត​មក​នេះ។ ​នៅ​ពាន​រង្វាន់ UEFA Champions League ​ក្រុម PSG ​នេះ ​នឹង​ត្រូវ​ប៉ះ​ក្រុម ​Borussia Dortmund របស់​អាល្លឺម៉ង់៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT