Ancelotti ​យល់​ព្រម​ដឹក​នាំ​ក្រុម Everton ​ហើយ​

​លោក Carlo Ancelotti ​បាន​យល់​ព្រម​មក​ដឹក​នាំ​ក្រុម Everton ​ហើយ ​ដោយ​រង់ចាំ​តែ​ក្លឹប​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ ​ក្រោយ​ពី​ចរចា​គ្នា​ត្រូវ។

Ancelotti ​ត្រូវ​បាន​ក្លឹប Napoli ​ដក​តំណែង ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ឈ្នះ Genk ​៤-០ ​បាន​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​បន្ទាប់​ពី​ត្រូវ​ក្លឹប​នៅ​អ៊ីតាលី​ដក​ភ្លាម ​ក្រុម Everton ​បាន​ចាប់​ផ្ដើម​ទាក់ទង​ភ្លែត ​ព្រោះ​ថា​ពួកគេ​ក៏​ទើប​ដក​អ្នក​ចាត់ការ​ក្រុម Silva ​ចេញ​ដូច​គ្នា។ ​ប្រភព​នៅ​អង់គ្លេស ​បាន​បញ្ជាក់​ថា​ការ​ទាក់ទង​នោះ ​បាន​សម្រេច​ទៅ​ហើយ ​នៅ​ឡើយ​តែ​ចាំ​ការ​ប្រកាស​មក​ដឹក​នាំ​ជា​ផ្លូវការ​ប៉ុណ្ណោះ។

លោក Duncan Ferguson ​ដែល​ជា​គ្រូ​បង្វឹក​បណ្ដោះអាសន្ន​របស់​ក្រុម Everton ​ក៏​បញ្ជាក់​ដែរ​ថា​លោក​ពេញ​ចិត្ត​ចំពោះ​វត្តមាន​របស់​លោក Ancelotti ​។ ​បើ​ទោះ​ជា​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​នេះ​មក​ដឹក​នាំ​ក្រុម​មែន ​ក៏​លោក​នៅ​តែ​បន្ដ​ជួយ​និង​ធ្វើ​ជា​គ្រូ​ជំនួយ​ក្រុម​នេះ​ទៀត​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT