ក្រុមការពារតំណែងជើងឯក Liverpool នឹងត្រូវប៉ះក្រុម Atletico Madrid ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។
នេះជាការធ្វើដំណើរទៅទឹកដីអេស្ប៉ាញ ជាពិសេសកីឡដ្ឋាន Wanda Metropolitano ជាថ្មីម្ដងទៀតរបស់ក្រុម Liverpool ស្របពេលដែលពួកគេរដូវកាលមុន ឈ្នះពាន Champions League ទល់ក្រុម Spurs នៅទីនេះឯង។ លោក Klopp អ្នកចាត់ការក្រុមហង្សក្រហម សាទរចំពោះការចាប់ឆ្នោតនេះ ហើយរំពឹងថាវានឹងក្លាយជាប្រកួតដ៏ជក់ចិត្តមួយសម្រាប់អ្នកគាំទ្រ។
“មុនចាប់ឆ្នោត ខ្ញុំគិតថា Liverpool ប៉ះក្រុមមួយនៅ Madrid ហើយចុងក្រោយពិតជាប៉ះមែន។ AT Madrid ជាក្រុមល្អមួយ ពួកគេលេងល្អក្នុងពានរង្វាន់ UEFA Champions League នេះ។ បានប៉ះក្រុម Liverpool ខ្ញុំមិនគិតថាលោក Simeone នឹងសប្បាយចិត្តនោះទេ។ ក្រុមយើងទាំងពីរ សុទ្ធតែមានរបៀបលេងខុសគ្នា”។ សម្ដីរបស់លោក Klopp ៕ប្រភព៖ Marca