[ផ្លូវការ] វគ្គ ១៦ ក្រុម R.Madrid ត្រូវ​ប៉ះ Man City ខណៈ Juve ត្រូវ​ជួប​ក្រុម….

លទ្ធផល​ចាប់​ឆ្នោត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ UEFA Champions League ​បាន​សម្រេច​ប្រកាស​នៅ​មុន​នេះ ពី​គូ​ដែល​ត្រូវ​តតាំង​គ្នា ក្រោយ​ទើប​បញ្ចប់​ភារកិច្ច​រៀង​ខ្លួន​នា​វគ្គ​ចែក​ពូល​កាល​ពី​សប្តាហ៍​មុន។

ក្នុង​នោះ​លទ្ធផល​ចាប់ឆ្នោត​មាន​ដូច​ខាង​ក្រោម៖

  • Borussia Dortmund Vs Paris Saint-Germain
  • Real Madrid Vs Man City
  • Atalanta Vs Valencia
  • Atletico Madrid Vs Liverpool
  • Chelsea Vs Bayern Munich
  • Lyon Vs Juventus
  • Tottenham Hotspur Vs RB Leipzig
  • Napoli Vs Barcelona

គួរ​រំឭក​ថា​ការ​ប្រកួត​នា​ជើង​ទី ១ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៨-១៩ ​កុម្ភៈ&២៥-២៦ ​កុម្ភៈ ស្រប​ពេល​ជើង​ទី ២ វគ្គ​កាត់សេចក្តី​យក​ក្រុម​សម្រេច​ឡើង​ទៅ​កាន់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១០-១១ មិនា&១៧-១៨ មិនា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT