ដំណែងគ្រូបង្វឹក U23ម៉ាឡេស៊ីអាចធ្លាក់ទៅលើលោក Tan Cheng-Hoe ក្រោយលោក Ung Kim-Sweeចាកចេញ

គ្រូប​ង្វឹក​ក្រុមជម្រើស​ជាតិ​ម៉ាឡេស៊ីឈុតធំ​លោក Tan Cheng-Hoe ត្រូវ​បាន​គេ​ដឹង​ថា​អាច​នឹង​ទទួល​បន្ទុក​ដឹកនាំ​ឈុត U23ម៉ាឡេស៊ី​ជំនួស​លោក Datuk Ong Kim Swee​ដែល​ផុត​កុងត្រា​ហើយ​ស្រប​ពេល​ជាមួយ​នឹង​ការធ្លាក់ចេញ​ពី​ព្រឹត្តិការណ៍ SEA Games 2019 ក្រោយ​ចាញ់​កម្ពុជា U22។

72292786_2482211481875601_7345974688549437440_o

ទោះ​បី​ជាយ៉ាង​នេះ​ក្ដី!អគ្គលេខាធិកាសហព័ន្ធកីឡាបាល់ទាត់​ម៉ាឡេស៊ី​លោក Stuart Ramalinggam​ធ្លាប់​បាន​និយាយ​ថា​លោក​មិន​ប្រញ៉ាប់ស្វែង​រក​មនុស្ស​មក​ជំនួស​លោក  Kim Swee នា​ពេល​អនាគត់​នេះ​ទេ ខណៈ​ដែល​ក្រុម​ឈុត U22/23ម៉ាឡេស៊ី​មិន​លេង​ពាន​រង្វាន់​ណាមួយ​ផង​នោះនៅ​ឆ្នាំ​ក្រោយ។ តា​មពិត​ទៅ! បើ​តាម​ការ​ចុះផ្សាយរបស់​កាសែត The Strait Times, Stuart មិន​បាន​បដិសេធ​ភាប​អាច​ទៅ​រួចដែល​សហព័ន្ធកីឡាបាល់​ទាត់​ម៉ាឡេស៊ីនឹង​ដើតាម​គន្លង​របស់​វៀតណាម ថៃ​និថ​កម្ពុជាដែល​ឲ្យ​គ្រូ​បង្វឹក​ឈុត​ធំ​ដូច​ជាលោក Park Hang-Seo, Akira Nishinoនិងង​លោក Felix Dalmas ឲ្យ​មក​ដឹកនាំ​ក្រុម​ឈុត​U23។

Image result for ong kim swee

និយាយ​អំពី​លោក Ong Kim-sweeវិញ​ធ្លាប់​ដឹកនាំ​ឈុត U23ម៉ាឡេស៊ី​ឈ្នះមេដាយមាសស៊ីហ្គេម​២០១១​និង​មេដាយប្រាក់​កាល​២០១៧ក្នុង​ទីក្រុង​កីឡាឡាំពួរ ប៉ុន្តែសម្រាប់​ឆ្នាំ​២០១៩​នេះ​លោក​មិន​បាន​ទទួល​ជោគជ័យ​ឡើយ​ដោយ​ធ្លាក់​វគ្គ​ជម្រុះ​ពូល Aបន្ទាប់​ពី​ចាញ់​២ស្មើ​មួយ​និង​ឈ្នះ​មួយ៕

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT