ខ្សែប្រយុទ្ធ Haaland ថាខ្លួនចង់ចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ប្រសិនបើមានឱកាសពិតមែន ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។
មានដំណឹងមកថា Solskjaer បានធ្វើដំណើរទៅ Salzburg ផ្ទាល់តែម្ដង ដើម្បីបញ្ចុះបញ្ចូល Haaland ឱ្យមករួមក្រុមបិសាចក្រហម។ អ្នកទាំងពីរនេះ ធ្លាប់ធ្វើការជាមួយគ្នាម្ដងមកហើយ កាលនៅក្រុម Molde ដូច្នេះហើយគេជឿថាសម្ដីរបស់លោក Solskjaer នឹងទទួលបានផលល្អមិនខាន។ ស្របពេលក្រុម Salzburg វិញ ក៏ទំនងជាលក់ខ្សែប្រយុទ្ធវ័យក្មេងរបស់ខ្លួនដែរ ប្រសិនបើទទួលបានតម្លៃសមស្រប។
មានប្រភពបានបញ្ជាក់ទៀតថា កីឡាករវ័យ១៩ឆ្នាំខាងលើនេះបានយល់ព្រមក្នុងការផ្ទេរមកលេងនៅ Man Utd ទៅហើយ ដោយបច្ចុប្បន្ននៅតែក្លឹបសងខាងចរចាតម្លៃខ្លួនគ្នាប៉ុណ្ណោះ។ Haaland ខាងលើនេះទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយពីរកគ្រាប់បាល់បានច្រើនឱ្យក្រុម Salzburg ក្នុងការលេងពានរង្វាន់ UEFA Champions League ។ នារដូវកាលនេះ រូបគេរកបាន២៨គ្រាប់ទៅហើយ ក្នុងការបង្ហាញខ្លួន២២ប្រកួត៕ប្រភព៖ Dailymail