អ្នកចាំទី Courtois បានឡើងទៅជួយតែតបាល់ចុងក្រោយឱ្យក្រុម Real Madrid ហើយវាក៏ទទួលបានផល ជួយបង្កើតឱកាសឱ្យ Benzema រកបាន១គ្រាប់តាមស្មើ Valencia ១-១ ផងដែរ។
ចំពោះការឡើងទៅជួយរកគ្រាប់បាល់ក្រុមនេះដែរ Courtois បាននិយាយថា៖ “កម្ពស់របស់ខ្ញុំបានផ្ដល់គុណសម្បត្តិដល់ខ្ញុំនៅពេលឡើងមកតែត។ ខ្ញុំកម្ពស់២ម៉ែត្រ ដៃគូនឹងញញើតនៅពេលខ្ញុំឡើងមកតែត។ វាពិតជារឿងល្អនៅពេលយើងអាចជួយក្រុមបានតាមលទ្ធភាព និងទទួលបានលទ្ធផលល្អ”។
ស្មើយប់មិញនេះធ្វើឱ្យក្រុម Real Madrid បាត់ឱកាសឡើងទៅឈរនៅកំពូលតារាង La Liga ហើយ។ បច្ចុប្បន្នពួកគេស្មើពិន្ទុក្រុម Barcelona ប៉ុន្តែឈរនៅលេខ២ ដោយសារតែចាញ់គ្រាប់ស៊ុត។ ក្រុមទាំងពីរនឹងត្រូវប៉ះគ្នានៅថ្ងៃទី១៨ខាងមុខនេះ ក្នុងជំនួប El Clasico នៅទឹកដី Barcelona ៕ប្រភព៖ Marca