Benzema៖ “ខ្ញុំ​ចង់​ឈ្នះ​ពាន LaLiga ជាមួយ R.Madrid ​រដូវ​កាល​នេះ”

ថ្លែង​ក្រោយ​សម្រេច​គ្រាប់​បាល់​ចុង​ម៉ោង​ជួយ​ឲ្យ Real Madrid ឆ្លង​ផុត​បរាជ័យ​ទល់ Valencia ខ្សែ​ប្រយុទ្ធ Karim Benzema ​បាន​បង្ហាញ​ពី​មហិច្ឆតា​ធំ​ក្នុង​ការ​ចង់​លើក​ពាន LaLiga នា​រដូវ​កាល ២០១៩/២០ នេះ។

Real Madrid កំពុង​មាន ៣៥ ពិន្ទុ​ស្មើ​នឹង​អ្នក​មាន​បុណ្យ ហើយ​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​នៅ​ជំនួប​ជុំ​ទី ១៧ El Clasico ក្នុង​កីឡដ្ឋាន Camp Nou នា​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ហើយ​ក្រុម​ណា​ដែល​ទទួល​បាន​ជ័យជម្នះ​នឹង​មាន​ឱកាស​ឡើង​មក​ឈរ​កំពូល​តារាង​បណ្តោះ​អាសន្ន។

Benzema បាន​និយាយ​ថា៖ “ខ្ញុំ​ចង់​ឈ្នះ​ពាន​លិគ​មួយ​នេះ ហើយ​ប្រសិន​អាច​ជួយ​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​បាន​ទាំង​ការ​លេង​និង​ការ​ណែនាំ​ផ្សេងៗ ខ្ញុំ​នឹង​ធ្វើ ដោយ​ខ្ញុំ​គឺ​ជា​ប្រធាន​ក្រុម​ទី​ពី បែប​នេះ​ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​ជួយ”។

ឆ្លើយឆ្លង​ដល់​ការ​ព្រួយ​បារម្ភ ទន្ទឹម​ពេល​ដែល Madrid ធ្លាប់​បរាជ័យ​ធ្ងន់​ក​ក្រោម​លទ្ធផល ៥-១ ដោយ​សារ Barca ក្នុង​ដី​កាល​ពី​រដូវ​កាល​ចាស់ ក៏​ត្រូវ​បាន Benzema បញ្ជាក់​ថា៖ “វា​ពិត​ជា​លំបាក​នៃ​ការ​លេង​នៅ​ទី​នោះ ដោយ​នៅ Camp Nou តែងតែ​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​ប្រចាំ​រដូវ​កាល បែប​នេះ​យើង​សង្ឃឹម​ថា​នឹង​អាច​យក​ជ័យជម្នះ​បាន”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT