គ្រូ​បង្វឹក​រុស្ស៊ី៖ ​ខ្ញុំ​បង្ខំ​ឱ្យ​កីឡាករ​លេង​ការពារ ​ទាំង​ពួកគេ​មិន​ចង់ ​ទើប​លទ្ធផល​ល្អ​យប់មិញ

លោក Stanislav Cherchesov ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី  បាន​បង្ហើប​ថា​លោក​បាន​បង្ខំ​ឱ្យ​កីឡាករ​ទាំង​អស់​លេង​ការពារ​សុទ្ធ​ក្នុង​ប្រកួត​នេះ ​ដើម្បី​ទប់​អេស្ប៉ាញ ​ហើយ​លទ្ធផល​ចុង​ក្រោយ​យើង​ទទួល​បាន​ផល​មែន។

រុស្ស៊ី ​ប្រកួត​យប់មិញ​នេះ ​សឹង​តែ​លេង​ការពារ​សុទ្ធ​ទៅ​ហើយ។ ដោយ​មើល​ទៅ​លើ​ស្ថិតិ​នៃ​ការ​ប្រកួត​ទៅ  គឺ​ក្រុម​រុស្ស៊ី​គ្រប់គ្រង​បាល់​បាន​ត្រឹម​២០​%​ប៉ុណ្ណោះ ហើយ​ប៉ះ​ពាល់​ជោគជ័យ​ត្រឹម​តែ​២០២​ប៉ះ​ទេ។ ដោយ​ឡែក​បើ​មើល​ទៅ​លើ​អេស្ប៉ាញ​វិញ គ្រប់​គ្រង​បាល់​បាន​ច្រើន ប៉ុន្តែ​មិន​អាច​ទម្លុះ​ប្រព័ន្ធ​ការពារ​របស់​ក្រុម​ម្ចាស់​ផ្ទះ​បាន​ឡើយ។

ចំពោះ​ការ​លេង​ការពារ​បាន​ល្អ​នេះ ​លោក​ Cherchesov ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​ជម្រុញ​ឱ្យ​ពួកគេ​លេង​ការពារ​ខ្លាំង​បំផុត​នៅ​ប្រកួត​នេះ ​ខណៈ​ដែល​កីឡាករ​មិន​ចង់​លេង​ដូច្នេះ​នោះ​ទេ។ ​នេះ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ ​ហើយ​លទ្ធផល​ចុង​ក្រោយ​យើង​ទទួល​បាន​ផល​មែន។ កីឡាករ​ទាំង​អស់​ជឿ​ទុក​ចិត្ត​លើ​ខ្ញុំ ​ពួកគេ​លេង​ដូច​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់ ទើប​យើង​ទទួល​ជោគជ័យ”។

យប់មិញ​នេះ ​រុស្ស៊ី​ប្រើ​ក្បួន​ចត​ឡាន​ក្រុង​សុទ្ធ​តែ​ម្ដង ​ដោយ​ប្រើ​ទម្រង់ 5-3-1-1។ ដាក់​ខ្សែ​ការពារ​៥​នាក់ ​និង​​បម្រើ​ការពារ​៣​នាក់​ទៀត។ ដោយ​ទុក​បម្រើ​ម្នាក់​នៅ​លើ ​និង​ប្រយុទ្ធ​ម្នាក់​ប៉ុណ្ណោះ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT