Frenkie de Jong គិតថាអាជ្ញាកណ្ដាលគួរតែពិនិត្យមើល VAR ហើយផ្ដល់បាល់ប៉េណាល់ទីឱ្យទៅក្រុម FC Barcelona ក្នុងការប្រកួតនៅយប់មិញនេះ។ក្រុម Barcelona ចែកគ្នាម្នាក់១ពិន្ទុ ក្រោយពីស្មើក្រុម Real Sociedad ក្នុងលទ្ធផល ២-២។ ក្នុងការប្រកួតនេះដែរ កីឡាករក្រុមអ្នកមានបុណ្យមិនអស់ចិត្តនោះទេ ព្រោះអាជ្ញាកណ្ដាលមិនបានផ្ដល់បាល់ប៉េណាល់ទីឱ្យពួកគេ១គ្រាប់ ដែលបាល់នោះអាចជាបាល់ជ័យជម្នះក្នុងការប្រកួត។
ក្នុងនោះដែរ De Jong កីឡាករចំណូលថ្មីវ័យក្មេងរបស់ក្រុម Barcelona បាននិយាយដូច្នេះថា៖ “អាជ្ញាកណ្ដាលបានផ្ដល់បាល់ប៉េណាល់ទីឱ្យ Sociedad ដែលមានករណីដូច Pique ដែរ ប៉ុន្តែដល់វេនក្រុម Barcelona វិញ ពួកគេបែរជាមិនពិនិត្យ VAR ទៅវិញ។ វាជាការប្រកួតដែលតឹងតែង ហើយអាជ្ញាកណ្ដាលគួរពិនិត្យឱ្យបានម៉ត់ចត់មុនសម្រេចចិត្ត”។ចំពោះរឿង១គ្រាប់នេះដែរ លោក Valverde ដែលជាអ្នកចាត់ការក្រុម Barcelona ក៏មិននិយាយអ្វីច្រើនដែរ ព្រោះលោកបញ្ជាក់ថាលោកមិនមែនជាអាជ្ញាកណ្ដាលកាត់សេចក្ដីឡើយ។ លោកនៅតែជឿជាក់លើការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលក្នុងការប្រកួតជានិច្ច៕