Moura ​៖ Spurs ​អាច​លើក​ពាន ​ក្រោម​ការ​ដឹក​នាំ Jose ​

​ខ្សែ​ប្រយុទ្ធ Lucas Moura ​បាន​បញ្ជាក់​ថា​ក្រុម Spurs ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ​នឹង​មាន​ឱកាស​បាន​លើក​ពាន​រង្វាន់​ជាក់​ជា​មិន​ខាន។អ្នក​ចាត់ការ​ចាស់ Pochettino ​បាន​នាំ​ក្រុម Spurs ​នេះ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ប៉ុន្តែ​ចាញ់​ក្រុម Liverpool ​។ ​ក្រោយ​ពី​នោះ​មក ​លោក​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ដោយសារ​ដឹក​នាំ​ក្រុម​មិន​ល្អ​រដូវ​កាល​ថ្មី​នេះ ​និង​យក​លោក Jose Mourinho ​មក​ដឹក​នាំ​ក្រុម​បន្ដ។ ជាមួយ​ការ​ដឹក​នាំ​របស់​លោក Jose ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ Moura ​គិត​ថា​ក្រុម Spurs ​ល្មម​ដល់​​ពេល​លើក​ពាន​រង្វាន់​បាន​ហើយ។

“គ្រប់​គ្នា​សប្បាយ​ចិត្ត​ពេល​បាន​ធ្វើការ​ជាមួយ​គាត់។ ​គាត់​មាន​ទេពកោសល្យ ​ជា​មនុស្ស​មាន​ឥទ្ធិពល​សម្រាប់​គ្រប់​គ្នា។ អ្នក​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ការងារ​របស់​គាត់ គាត់​ល្អ​កម្រិត​ណា គាត់​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្រុម​ដែល​គាត់​ធ្លាប់​ដឹក​នាំ។ ​នេះ​ជា​ឱកាស​ល្អ​សម្រាប់ Spurs ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​ហើយ”។ សម្ដី​របស់ Moura ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT