ឈ្នះ​មែន ប៉ុន្តែ Liverpool ​បាត់​បង់​កីឡាករ​សំខាន់​ម្នាក់​យប់មិញ​

ក្រុម​ Liverpool ​បាន​បន្ដ​យក​ឈ្នះ​លើ​ក្រុម Watford ​ក្នុង​លទ្ធផល ២-០ ​ថែម​ទៀត​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ​។ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Liverpool ​ដាច់​ពិន្ទុ​ពី​ក្រុម​លេខ​២ Leicester City ​១០​ពិន្ទុ​ហើយ ​និង​មាន​កំណត់ត្រា​មិន​ចាញ់​៣៤​ប្រកួត​ផង​ដែរ។ ​លោក Klopp ​បាន​និយាយ​ចំពោះ​ការ​ធ្វើ​បាន​យ៉ាង​ល្អ​នេះ​ថា ​នឹង​មាន​ក្រុម​ជា​ច្រើន​មិន​ពេញ​ចិត្ត​នោះ​ទេ ប៉ុន្តែ​លោក​នឹង​បន្ដ​ធ្វើ​ឱ្យ​ក្រុម​ទាំង​អស់​នោះ​ច្រណែន​ជាមួយ​ក្រុម Liverpool ​ជាមួយ​កំណត់ត្រា​ជា​ច្រើន​ទៀត​នា​ពេល​ខាង​មុខ។

យ៉ាងណាមិញ ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​ក្រុម Liverpool ​ក៏​មាន​កីឡាករ​ម្នាក់​របួស​ដែរ​គឺ Wijnaldum ​។ ​របួស​សរសៃ​ពួរ​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​ហុល្លង់​នេះ មិន​អាច​ចូល​ជួយ​ក្រុម​លេង​ពាន​រង្វាន់ FIFA Club World Cup ​បាន​ឡើយ។ ​រូបគេ​នឹង​ក្លាយ​ជា​កីឡាករ​ទី​២​របស់​ក្រុម​ហង្ស​ក្រហម​ដែល​កំពុង​មាន​របួស​បន្ទាប់​ពី Fabinho ៕

ប្រពព៖ DailyMail

  • ឈ្នះ​មែន ប៉ុន្តែ Liverpool ​បាត់​បង់​កីឡាករ​សំខាន់​ម្នាក់​យប់មិញ​