ខ្សែបម្រើ Kante ចង់ចាកចេញពីក្រុម Chelsea នៅចប់រដូវកាលនេះហើយ ក្រោយពីចំណាយពេលនៅក្រុមតោខៀវប៉ុន្មានឆ្នាំមកនេះ។ក្រុមដែលកំពុងទាក់ទងមកកីឡាករបារាំងនេះជាងគេគឺក្រុមអ្នកមានបុណ្យ FC Barcelona ។ ពួកគេបានតាមទិញកីឡាករមុខស្រស់ខាងលើនេះ តាំងពីរដូវកាលមុនម្ល៉េះ ប៉ុន្តែមិនបានសម្រេចឡើយ ដោយសាមីខ្លួនបញ្ជាក់ថាមិនទាន់ចង់ចាកចេញពីអង់គ្លេស។
តែបើយោងតាមមួយរយៈចុងក្រោយនេះ Kante ហាក់ដូចជាអស់ចិត្តជាមួយក្រុមតោខៀវហើយ ដូច្នេះនៅចប់រដូវកាលនេះគឺជាពេលល្អបំផុតដែលរូបគេត្រូវចាកចេញទៅហើយ។ជាមួយគ្នានឹងក្រុម Barcelona នេះដែរ ក្រុម Real Madrid Juventus និង Bayern Munich ក៏បានបង្ហាញការចាប់អារម្មណ៍មកលើអតីតកីឡាករ Leicester City ខាងលើនេះដែរ៕
ប្រភព៖ DailyMail