ក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម២០ឆ្នាំបានទៅចូលរួមប្រកួតពានរង្វាន់មិត្តភាព BTV Cup 2019 នៅខេត្ត Binh Duong ប្រទេសវៀតណាមខណៈពានរង្វាន់នេះមានក្រុមចូលរួមតែ៤ប៉ុណ្ណោះ។
ក្រុមដែលចូលរួមមាន U20 កម្ពុជា U20មីយ៉ាន់ម៉ា U20វៀតណាម និងក្រុមម្ចាស់ផ្ទះ Becamix Binh Doung។ ជំនួបរវាង U20មីយ៉ាន់ម៉ាប៉ះជាមួយម្ចាស់ផ្ទះ ក្រុមម្ចាស់ផ្ទះ Becamix Binh Doung នឹងធ្វើការប្រកួតនៅថ្ងៃនេះតែម្ដងខណៈជំនួបរវាងU20 កម្ពុជាប៉ះជាមួយ U20វវៀតណាមប្រកួតនៅថ្ងៃទី១៥ខែធ្នូស្អែកនេះ។
រូបមន្តនៃការប្រកួតគឺលេងតែ២ប្រកួតប៉ុណ្ណោះ។ ក្រុមដែលឈ្នះក្នុងការប្រកួតទី១នេះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រយកលេខ១និងលេខ២ ហើយក្រុមដែលចាញ់ទាំង២ក្រុមនិងលេងយកលេខ៣ ខណៈការប្រកួតធ្វើឡើងនៅថ្ងៃទី១៨ធ្នូ។
ក្រុមជើងឯកទទួលបានប្រាក់រង្វាន់ ៥០០លានដុងស្មើនឹង២១៦០០ដុល្លារអាមេរិក (USD 21,600)។ ចំណែកក្រុមលេខ២ទទួលបានម៣០០លានដុង(១៣០០០ដុល្លារ)ខណៈដែលក្រុមលេខ៣ទទួលបាន១៥០លានដុង(៦៥០០ដុល្លារ)៕