Ronaldinho ​៖ Messi ​មិន​មែន​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ទេ​

Ronaldinho ​បាន​បញ្ជាក់​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា​កីឡាករ Lionel Messi ​មិន​មែន​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ទេ ប៉ុន្តែ​រូបគេ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​សម័យ​កាល​នេះ​។

Ronaldinho ​ធ្លាប់​ធ្វើ​ការ​ជាមួយ Messi ​កាល​លេង​នៅ​ក្លឹប FC Barcelona ​ជាមួយ​គ្នា។ ​កន្លង​មក​កីឡាករ​ប្រេស៊ីល​នេះ តែងតែ​និយាយ​សរសើរ​ទៅ​លើ​កីឡាករ​អាហ្សង់ទីន​នេះ​ជា​និច្ច ​ថា​ជា​កីឡាករ​កំពូល​ម្នាក់ ​ហើយ​ពិបាក​ក្នុង​ការ​យក​ខ្សែ​ប្រយុទ្ធ​មក​ធៀប​ខ្លាំង​ណាស់​ក្នុង​សម័យ​កាល​នេះ។ ​

ជា​ថ្មី​ម្ដង​ទៀត ​វីរបុរស​របស់​ប្រេស៊ីល ​បាន​និយាយ​ចំពោះ​សមត្ថភាព​របស់ Messi ​ទៀត​ថា​៖ “ខ្ញុំ​មិន​អាច​និយាយ​ថា​គាត់​ជា​កីឡាករ​ល្អ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​បាន​ទេ ​ប៉ុន្តែ​គាត់​កំពុង​ល្អ​បំផុត​ក្នុង​សម័យ​កាល​នេះ។ ខ្ញុំ​មិន​ចូល​ចិត្ត​ការ​ប្រៀបធៀប​ទេ ព្រោះ​វា​ពិបាក​វែកញែក​តាម​សម័យ​កាល។ ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ​មាន​កីឡាករ​ល្អ​ៗ​ជា​ចា្រើន​ដូចជា Diego Maradona , Pele ​និង Ronaldo ​ជា​ដើម​ទៀត”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT