• ​ក្លឹប​នៅ​អេស្ប៉ាញ ​ចាប់​អារម្មណ៍​កីឡាករ​វៀតណាម​ម្នាក់​ចង់​ទិញ​យក​

    ក្លឹប ​Deportivo Alaves ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​កីឡាករ ​Tuan Anh ​ក្រោយ​ពី​ខ្សែ​បម្រើ​រូប​នេះ​លេង​បាន​យ៉ាង​ល្អ​ឱ្យ​ជម្រើស​ជាតិ​និង​ក្លឹប​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៩។

    Tuan Anh ​វ័យ​២៤​ឆ្នាំ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ឱ្យ​ក្រុម​វៀតណាម ​៤​ប្រកួត​ក្នុង​ចំណោម​៥​ប្រកួត​នៅ​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2019 ​កន្លង​ទៅ​នេះ។ ការ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នេះ​ហើយ ទើប​បាន​ជា​ក្លឹប Alaves ​ចាប់​អារម្មណ៍​លើ​រូបគេ ​ហើយ​ចង់​នាំ​មក​លេង​នៅ​អេស្ប៉ាញ​តែ​ម្ដង។ ​ក្រុម Alaves ​រំពឹង​ថា​នឹង​នាំ​កីឡាករ​វៀតណាម​នេះ​ទៅ​ចូល​រួម​ក្រុម ដើម្បី​ជំនួស​កីឡាករ​ Tomas Pina ​ដែល​កំពុង​រង​របួស​រយៈ​ពេល​យូរ។

    Tuan Anh ​មាន​បទ​ពិសោធ​លេង​ក្រៅ​ស្រុក​ម្ដង​មក​ហើយ ​ជាមួយ​ក្រុម ​Yokohama FC ​ក្នុង​លីគ​លំដាប់​ទី​២​របស់​ជប៉ុន ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ។ ​ត្បិត​តែ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​នេះ​មែន ប៉ុន្តែ​ក្លឹប​Hoang Anh Gia Lai (HAGL) ​របស់​គេ ​ហាក់​មិន​ចង់​លក់​ខ្សែ​បម្រើ​នេះ​ចេញ​ទេ ​ព្រោះ​រូបគេ​ជួយ​ក្រុម​បាន​ច្រើន​ណាស់​នា​ពេល​កន្លង​មក៕ប្រភព៖ Foxsportsasia


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT