លោក Rodgers ជឿជាក់ថាក្រុម Leicester City មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងពានរង្វាន់ជាមួយក្រុម Liverpool នារដូវកាលនេះ បើទោះជាចាញ់ពិន្ទុ៨ពិន្ទុក្ដី។
ក្រុម Leicester City នឹងបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Norwich នៅម៉ោង១០យប់នេះ ក្នុងការប្រកួតសប្ដាហ៍ទី១៧នៃលីគកំពូលអង់គ្លេស។ លោក Rodgers ដែលជាអ្នកចាត់ការក្រុមនេះ បានបញ្ជាក់ថាពីមួយប្រកួតទៅមួយប្រកួត ក្រុមរបស់លោកត្រៀមខ្លួនជានិច្ចសម្រាប់ការប្រកួតប្រជែងថ្មី ហើយប្រសិនបើក្រុម Liverpool ដែលឈរកំពូលតារាងមានការភ្លាត់ដោយរឿងអ្វីមួយនោះ ក្រុម Leicester City ត្រៀមជានិច្ចក្នុងការក្ដោបឱកាស។
រឿងអ្វីមួយដែលលោក Rodgers និយាយនោះ គឺការប្រកួតនៅថ្ងៃ Boxing Days ខាងមុខនេះ ព្រោះថាក្រុមហង្សក្រហមមានការប្រកួតជាន់គ្នាច្រើនមែនទែន ទាំងក្នុងលីគផង ហើយនៅមានលេងពាន FIFA Club World Cup មួយថែមទៀត៕ប្រភព៖ Dailymail