ខ្សែបម្រើក្លិប HAGL កីឡាករ Nguyen Tuan Anh ត្រូវបានក្លិបមួយលេងនៅលីគកំពូលអេស្ប៉ាញ Deportivo Alaves ទៅហ្វឹកហាត់សាកល្បងរយៈពេល១៥ថ្ងៃ។
Deportivo Alaves Club បានអញ្ជើញខ្សែបម្រើ Nguyen Tuan Anh ទៅអេស្ប៉ាញដើម្បីធ្វើការហ្វឹកហាត់១៥ថ្ងៃ។ ដំណឹងនេះគេរំពឹងថាកីឡាករមានដើមកំណើតពីខេត្ត Thai Binh នឹងអាចទៅហ្វឹកហាត់នៅអេស្ប៉ាញចុងខែមករា និងដើមខែកុម្ភៈឆ្នាំ២០២០។ ប្រធានក្លិបវៀតណាមខាងលើលោក Pho Nui បាននិយាយថា៖” យើងមិនចង់និយាយរឿងនេះជាសាធារណៈនោះទេ។ ថ្មីៗនេះ! Tuan Anh នៅតែជាកីឡាករស្ថិតក្នុងគម្រោងរបស់ក្លិបសម្រាប់រដូវកាលថ្មី”។
ទោះបីជាយ៉ាងនេះក្ដី! តាមប្រភបដដែល Nguyen Tuan Anh បានជួបពិភាក្សាជាមួយក្រុមពិនិត្យគុណភាពកីឡាករពីខាង Deportivo Alavesហើយ។ខ្សែបម្រើសញ្ជាតិវៀតណាមបានសន្យាថានឹងធ្វើឲ្យបានល្អបំផុតដើម្បីបានលេងនៅ LaLiga ឲ្យបានទាន់ពេលមានឱកាស។
ក្លិបមួយនេះធ្លាប់ទាក់ទងនិងអញ្ជើញ Nguyen Quang Hai ទៅហ្វឹកហាត់នៅ LaLiga។អញ្ចឹងក៏ដោយ!ដោយសារតែកីឡាករវ័យ១៩ឆ្នាំរូបនេះរបួសកិច្ចព្រមព្រៀងយកទៅអេស្ប៉ាញក៏មិនបានសម្រេចហើយពួកគេក៏ទៅទាក់ទង Tuan Anh របស់ក្លិប HAGL វិញ៕