Liverpool ​កាន់​តែ​កៀក​ទិញ​បាន​កីឡាករ​ជប៉ុន​ម្នាក់​ហើយ​

​ក្លឹប Liverpool ​កំពុង​ចរចា​ទិញ​យក​កីឡាករ​ជប៉ុនTakumi Minamino ​នៅ​ខែ​មករា​នេះ ​ពី​ក្រុម Salzburg ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជាង​៧​លាន​ផោន។

Minamino ​ជា​ខ្សែ​បម្រើ​លេង​ល្អ​ណាស់​ឱ្យ​ក្រុម Salzburg ​នា​រដូវ​កាល​នេះ​។ ​រូបគេ​ក៏​រក​បាន​១​គ្រាប់​កាល​លេង​ទល់​ក្រុម Liverpool ​ផង​ដែរ។ ​នេះ​អាច​ជា​យុទ្ធសាស្ត្រ​មួយ​របស់​ក្រុម​ហង្ស​ក្រហម​ក្នុង​ការ​នាំ​យក​កីឡាករ​ជប៉ុន​មក​រួម​ក្រុម ដើម្បី​ពង្រីក​ទីផ្សារ​របស់​ខ្លួន​នៅ​អាស៊ី។ ​មិន​ត្រឹម​តែ​ក្រុម​របស់​លោក Klopp ​មួយ​ទេ​ដែល​ចង់​បាន ​សូម្បី​ក្រុម Man Utd ​ក៏​មាន​ដំណឹង​ថា​ទាក់ទង​មក​កីឡាករ​វ័យ​២៤​ឆ្នាំ​នេះ​ដែរ។

នា​រដូវ​កាល​នេះ  Minamino ​រក​បាន​៩​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​១១​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​២២​ប្រកួត​ឱ្យ​ក្រុម Salzburg ។ ​ជំនាញ​បម្រើ​នេះ ​នឹង​កាន់​តែ​ធ្វើ​ឱ្យ​ក្រុម Liverpool ​នៅ​តំបន់​ខាង​លើ​មុត​ថែម​ទៀត ប្រសិន​បើ​ពិត​ជា​អាច​ទិញ​យក​បាន​មែន៕ប្រភព៖ Dailymail

  • Liverpool ​កាន់​តែ​កៀក​ទិញ​បាន​កីឡាករ​ជប៉ុន​ម្នាក់​ហើយ​