គ្រាប់​ពេជ្រ សៀង ចន្ធា ជាប់​ឈ្មោះ​នៅ​ជម្រើស ១១ រូប​ល្អ​បំផុត​ប្រចាំ​ស៊ីហ្គេម​លើក​ទី ៣០

នាគ​មាស​វៀតណាម​បាន​យក​ឈ្នះ​ទៅ​លើ​ឥណ្ឌូណេស៊ី​នៅ​លទ្ធផល ៣-០ នា​វគ្គ​ផ្តាច់ព្រ័ត្រ និង​ទទួល​បាន​មេដាយ​មាស​សារ​ជា​ថ្មី ក្រោយ​ខកខាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ តាម​រយៈ​ការ​ប្រកាស​ក្រោយ​បិទ​ព្រឹត្តិការណ៍ ក៏​ចម្រាញ់​បាន​នូវ​ជម្រើស ១១ រូប​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី ៣០ លើ​វិញ្ញាសា​បាល់ទាត់​បុរស ដែល​ក្នុង​នោះ​ក៏​ឃើញ​មាន​ឈ្មោះ​សៀង ចន្ធា​តំណាង​ឲ្យ​កម្ពុជា​យើង​ផង​ដែរ។

នៅ​តំណែង​អ្នកចាំទី​គឺ​កីឡាករ Sann Satt Naing របស់​មីយ៉ាន់ម៉ា​​បាន​ជាប់​ឈ្មោះ ​ស្រប​ពេល​តំបន់​ការពារ​មាន Doan Van Hau (វៀតណាម), Amani Aguinaldo (ហ្វីលីពីន) និង Asnawi Bahar (ឥណ្ឌូណេស៊ី)។

ទៅ​មើល​តំបន់​បម្រើ​មាន​ឈ្មោះ​ សៀង ចន្ធា (កម្ពុជា), Do Hung Dung (វៀតណាម), Myat Kaung Khant (មីយ៉ាន់ម៉ា), Saddil Ramdani (ឥណ្ឌូណេស៊ី) និង​តំបន់​ប្រយុទ្ធ​មាន Osvaldo Haay (ឥណ្ឌូណេស៊ី), Ha Duc Chinh (វៀតណាម) និង Nguyen Tien Linh (វៀតណាម)៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT