Ancelotti ​កំពុង​ចរចា​ទៅ​ដឹក​នាំ​ក្រុម Everton ​

លោក Carlo Ancelotti ​បាន​ទៅ​ដល់​អង់គ្លេស​ហើយ ដើម្បី​ចរចា​ដឹក​នាំ​ក្រុម Everton ​ក្រោយ​ពី​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្រុម Napoli ​រួច​មក​។

Everton ​ទើប​តែ​ដក​លោក Silva ​ចេញ​ពី​តំណែង ​ស្រប​ពេល​លោក Ancelotti ​ក៏​អស់​តំណែង​នៅ​ក្លឹប Napoli ​ទៀត។ ​នេះ​ជា​ឱកាស​សម្រាប់​ក្រុម​នៅ​អង់គ្លេស ​ដើម្បី​នាំ​មក​យក​លោក Ancelotti ​មក​ដឹក​នាំ​ក្រុម ​ដោយ​មិន​ចាំ​បាច់​បង់​ប្រាក់​ទៅ​ក្លឹប Napoli ​ដើម្បី​ផ្ដាច់​កុងត្រា​អ្វី​នោះ​ទេ ​ពោល​គឺ​ឱ្យ​តែ​ចរចា​ជាមួយ​សាមី​ខ្លួន​ត្រូវ ​នោះ​នឹង​អាច​ហៅ​មក​ដឹក​នាំ​បាន​ហើយ។

​មិន​ត្រឹម​តែ Everton ​ទេ​ដែល​ចង់​បាន​លោក Ancelotti ​ដឹក​នាំ ពោល​គឺ​ក្រុម Arsenal ​ឯ​ណោះ​ក៏​ចង់​បាន​ដូច​គ្នា។ ​ពួកគេ​បណ្ដេញ​លោក Emery ​ចេញ​ពី​តំណែង ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​រក​ឃើញ​អ្នក​ជំនួស​បាន​នៅ​ឡើយ។ ​Ancelotti ​ជា​អ្នក​ចាត់ការ​មាន​បទ​ពិសោធ​ម្នាក់ ​ដូច្នេះ​ហើយ​ទើប​បាន​ជា​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​ឱកាស​នេះ ​ហៅ​លោក​មក​ដឹក​នាំ​ក្រុម៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT