មាន​ដំណឹង​ថា Pep ​នឹង​ចេញ​ពី Man City ​ចប់​រដូវ​កាល​នេះ​

លោក Pep ​អាច​នឹង​ចាកចេញ​ពី​ក្រុម Manchester City ​នា​ចប់​រដូវ​កាល​នេះ ប្រសិន​បើ​លោក​មិន​អាច​ដឹក​នាំ​ក្រុម​ឱ្យ​ដល់​គោលដៅ​ទេ​នោះ។

ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​កុងត្រា​របស់​លោក Pep ​នៅ​មាន​ដល់​ឆ្នាំ​២០២១ ​ប៉ុន្តែ​ក្នុង​លិខិត​ក៏​បាន​បញ្ជាក់​ដែរ​ថា​លោក​នឹង​ចាកចេញ​ពី​ក្រុម​នេះ​ដោយ​ខ្លួន​ឯង​តែ​ម្ដង ប្រសិន​បើ​មិន​អាច​នាំ​ក្រុម​ឱ្យ​ដល់​គោលដៅ​ដែល​ថ្នាក់​ដឹក​នាំ​ចង់​បាន​ទេ​នោះ។ ការ​ចុះ​កុងត្រា​នេះ​ដូច្នេះ ​មិន​មែន​ជា​ជម្រើស​របស់​ក្រុម Man City ​ទេ ប៉ុន្តែ​លោក Pep ​ខ្លួន​ឯង ​ជា​អ្នក​កំហិត ​ដើម្បី​សម្រេច​ឱ្យ​បាន​នៅ​គោលដៅ​របស់​ខ្លួន ​ហើយ​លោក​ក៏​មាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់​ដែរ។

ម្ចាស់​ក្លឹប Man City ​ផ្ទាល់​នៅ​មាន​ទំនុក​ចិត្ត​ខ្លាំង​ចំពោះ​លោក Pep ​បើ​ទោះ​ជា​រដូវ​កាល​នេះ ​ពួកគេ​កំពុង​ដាច់​ពិន្ទុ​ឆ្ងាយ​ពី​ក្រុម​លេខ​១ Liverpool ​ក៏​ដោយ។ ​ការ​ទុក​ចិត្ត​ខ្លាំង​នេះ ដោយសារ​តែ​២​រដូវ​កាល​កន្លង​មក​នេះ ​លោក Pep ​នាំ​ក្រុម​លើក​ពាន​លីគ​អង់គ្លេស​បាន​៕ប្រភព៖ Dailymail

  • មាន​ដំណឹង​ថា Pep ​នឹង​ចេញ​ពី Man City ​ចប់​រដូវ​កាល​នេះ​