លំដាប់​ពិន្ទុ​ក្នុង​ពូល រុញ​ឲ្យ ‘ស្តេច​បារី’ តាម​ស្មើ​កំណត់ត្រា​ចាស់​របស់​គ្រូ​កំពូល ២ រូប

Juventus បាន​បញ្ចប់​លទ្ធផល​ក្នុង​ការ​ប្រកួត​នា​វគ្គ​ចែក​ពូល UCL បាន​យ៉ាង​ល្អ​បំផុត​នា​រដូវ​កាល ២០១៩/២០ នេះ ក្រោយ​ទទួល​ជោគជ័យ ៥ លើក​និង​ស្មើ ១ លើក ក្នុង​ការ​ប្រកួត​ទាំង ៦ លើក។

លំដាប់​ពិន្ទុ​ក្នុង​ពូល​របស់​សេះ​បង្កង់​បាន​រុញ​ឲ្យ​លោក Maurizio Sarri ដែល​ជា​អ្នកចាត់ការ​ក៏​ឈាន​មក​ស្មើ​កំណត់ត្រា​ចាស់​របស់​អ្នកចាត់ការ​លោក Marcello Lippi និង Fabio Capello ដែល​ធ្លាប់​ទទួល​បាន ១៦ ពិន្ទុ​ដូច​​គ្នា​នា​វគ្គ​ចែក​ពូល។

កំណត់ត្រា​ចាស់​របស់ Lippi ធ្លាប់​កើត​ឡើង​នា​រដូវ​កាល ១៩៩៦/៩៧ ស្រប​ពេល Capello កើត​ឡើង​នា​រដូវ​កាល ២០០៤/០៥។ ប្រកួត​ចុង​ក្រោយ​លើ​ការ​យក​ឈ្នះ Bayer Leverkusen លេច​ចេញ​ពី​កិច្ច​សហការ​យ៉ាង​ល្អ​របស់​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំង ៣ រូប​មាន Ronaldo-Dybala-Higuain៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT