Cavani បង្ហោះ​សារ ក្នុង​អត្ថន័យ​បង្កប់​ពាក្យ ‘លា’ ទៅ​កាន់​ក្លឹប PSG

ក្រោយ​ចាយ​ពេល​អស់ ៥ រដូវ​កាល​កន្លះ​ជាមួយ​នឹង PSG តារា​ឆ្នើម Edinson Cavani ទំនង​ជា​កៀក​នឹង​ឈាន​ដល់​ផ្លូវ​បែក​ហើយ ពោល​គឺ​នា​ទីផ្សារ​ដោះដូរ​ខែ​មករា​ខាង​មុខ អាច​ជា​ពេលវេលា​សក្តិសម​បំផុត​សម្រាប់​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ។

ទិដ្ឋភាព​កន្លង​ទៅ​នៅ​ឯ​កីឡដ្ឋាន Parc des Princes ខ្សែ​ប្រយុទ្ធ​ឆ្នើម Cavani បាន​ទទួល​ការ​សាទរ​និង​បង្ហាញ​ភាព​កក់ក្តៅ​ពី​សំណាក់​មិត្ត​រួម​និង​អ្នក​គាំទ្រ​ទាំង​មូល។ Cavani បាន​ទទួល​បាល់​ប៉េណាល់ទី​ដែល​ផ្តល់​ជូន​ដោយ​ Neymar jr ហើយ​ក្រោយ​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ទី ៥ អ្នក​គាំទ្រ​ពេញ​កីឡដ្ឋាន​បាន​បង្ហាញ​ការ​សាទរ​ខ្លាំង​បំផុត។

បុរស​វ័យ ៣២ ឆ្នាំ​បាន​បង្ហោះ​សារ ក្នុង​អត្ថន័យ​បង្កប់​ដល់​ការ​ត្រៀម​ចែក​ផ្លូវ​យ៉ាង​ដូច្នោះ​ថា៖ “ពិត​ជា​មិន​អាច​បំភ្លេច​បាន​ក្នុង​ការ​ឃើញ​និង​ទទួល​អារម្មណ៍​ដែល​បាន​កើត​ឡើង​ថ្ងៃ​ម្សិលមិញ​នៅ Parc des Princes ហើយ​ខ្ញុំ​នឹង​ចងចាំ​រឿងរ៉ាវ​មួយ​នេះ​ជា​រៀង​រហូត​ទៅ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT