Mourinho ចេញ​សារ​បំភ័យ Barca/Juve/PSG មុន​ដល់​ការ​ប្រកួត​វគ្គ ១៦ ក្រុម​ UCL

ការ​ប្រកួត​វគ្គ ១៦ ក្រុម UEFA Champions League នឹង​ធ្វើ​ឡើង​អំឡុង​ពាក់​កណ្តាល​ខែ​កុម្ភៈ ប៉ុន្តែ​ការ​ចាប់​ឆ្នោត​ក៏​នឹង​ឈាន​ចូល​មក​ដល់​នា​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ។

មុន​ឈាន​ដល់​ការ​ប្រកាស​លទ្ធផល​ចាប់​ឆ្នោត អ្នកចាត់ការ​លោក Jose Mourinho បាន​និយាយ​ទុក​ជា​មុន​ថា​ក្រុម​របស់​លោក​គឺ​ជា​ក្រុម​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត សម្រាប់​ក្រុម​ដែល​ឈរ​លេខ ២ ទាំង​អស់ ហើយ​វា​ក៏​ជា​រឿង​ដែល​ក្រុម​ឈរ​លេខ ១ ក្នុង​ពូល ត្រូវ​ព្រួយ​បារម្ភ​ដែល​មាន​ដូច​ជា Barcelona, Juventus, PSG និង Valencia ជា​ដើម។

លោក Mourinho ថ្លែង​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង Bayern៖ “ក្រុម​ដែល​បាន​ឆ្លង​ផុត​នាម​ជា​ក្រុម​ឈរ​ចំណាត់ថ្នាក់​កំពូល​នឹង​មិន​ចង់​លេង​ប៉ះ​ក្រុម​របស់​យើង​នោះ​ទេ ដោយ​ក្រុម​ឈរ​លេខ ២ ទាំង​អស់ គឺ​យើង​ជា​ក្រុម​ដ៏​រឹងមាំ​បំផុត​មួយ”។

លោក​បន្ថែម៖ “នៅ​ថ្ងៃ​ណូអែល​ខាង​មុខ​ខ្ញុំ​ដឹង​ថា​ប្រទេស​ទាំង​មូល​នឹង​មាន​ការ​សប្បាយ​រីករាយ ហើយ​ក៏​បង្កើត​ការ​ខកខាន​ខ្លះ​ដល់​ក្រុម​និង​កីឡាករ ប៉ុន្តែ​ចូល​ដល់​ខែ​កុម្ភៈ​ខ្ញុំ​នឹង​យល់​ពី​កីឡាករ​របស់​ខ្ញុំ​បាន​កាន់​តែ​ល្អ​ប្រសើរ​ជាង​នេះ ហើយ​ពួក​គេ​ក៏​នឹង​យល់​ពី​ខ្ញុំ​ដូច​គ្នា បែប​នេះ​នៅ​ខែ​កុម្ភៈ​ពួក​គេ​នឹង​ខ្លាច​ក្រុម​របស់​យើង​ជា​មិន​ខាន”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT