Ronaldo៖ “ខ្ញុំ​ចង់​ជួប Real Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន UCL”

និយាយ​ទាំង​មិន​លាក់បាំង​និង​បង្ក​ការ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​គាំទ្រ តារា​ឆ្នើម Cristiano Ronaldo បាន​ឆ្លើយតប​ថា​ខ្លួន​ពិត​ជា​ចង់​ជួប​ក្រុម​ខ្លាំង Real Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League។

នៅ​ភាគរយ​នៃ​ការ​ចាប់​ពូល ក្រុម​ទាំង​ពីរ​អាច​នឹង​ត្រូវ​ប៉ះ​គ្នា ស្រប​ពេល​ដែល Real Madrid ឈរ​លេខ ២ ក្នុង​ពូល និង Juventus ឈរ​លេខ ១ ក្នុង​ពូល។ ការ​ចាប់​ឆ្នោត​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១៦ ធ្នូ ប៉ះ​ថ្ងៃ​ចន្ទ វេលា​ម៉ោង ០៦:០០ នាទី​ល្ងាច។

ឆ្លើយតប​ទៅ​កាន់​អ្នក​សារព័ត៌មាន៖ “Madrid គឺ​ជា​ក្រុម​ដ៏​អស្ចារ្យ​បំផុត​មួយ ប៉ុន្តែ​ខ្ញុំ​ចង់​ជួប​ពួក​គេ​នៅ​វគ្គ​បន្តបន្ទាប់​ទៀត ពោល​គឺ​ចង់​ប៉ះ​ Madrid នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាង”។

សួរនាំ​រឿង​ទំនាក់ទំនង​រវាង​មិត្ត​រួម​ក្រុម CR7 ឆ្លើយ៖ “យើង​ពិត​ជា​មាន​ភាព​រីករាយ​ជាមួយ​គ្នា ដោយ​ទាំង​ការ​លេង​ជាមួយ Dybala និង Higuain ព្រោះ​យើង​យល់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ល្អ​ណាស់ ហើយ​សម្រាប់​អ្នកចាត់ការ​លោក​ជា​អ្នក​សម្រេច​ចិត្ត បែប​នេះ​យើង​ត្រូវ​តែ​គោរព​លើ​ការ​សម្រេច​ចិត្ត​នោះ”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT