EGO SPORT ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់ឈុត​កីឡាថ្មីរបស់​បឹង​កេត

ក្រុមហ៊ុនផ្គត់ផ្គងសម្លៀកបំពាក់កីឡារបស់​ថៃ EGO SPORT បានក្លាយ​ជាអ្នកផ្គត់ផ្គងសម្ភារៈកីឡាថ្មី​របស់​ក្លិបបឹង​កេត​អេហ្វេស៊ីចាប់​ពី​រដូវ​កាល​២០២០​នេះ​តទៅ ខណៈដែល​ក្រុមជើង​ឯកលីគ​កម្ពុជាបីសម័យកាលមួយ​នេះ​ទើប​អស់​កុងត្រាជាមួយក្រុមហ៊ុន ចាស់វស្សារបស់​ថៃ​ដែល​គេ​ស្គាល់​ច្បាស់​នៅ​កម្ពុជា FBT កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

EGO Sport គឺ​ជា​ក្រុមហ៊ុនផ្គត់ផ្គងសម្លៀកបំពាក់របស់​ថៃដែលបង្កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ១៩៩៨​ដែល​ផលិត​និង​លក់​អាវ និងសម្ភារៈ​កីឡាគ្រប់​ប្រភេទ។ ក្លិប​ទើប​តែ​ប្រកាស​ពី​ការ​អស់​សុពលភាព​កុងត្រា៦ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ថៃមួយ​ទៀតគឺ FBT បន្ទាប់​ពី​ក្រុមហ៊ុននេះ​ប្រកាសផ្គត់ផ្គង់ឈុត​កីឡាដល់​ក្លិបបឹងកេត​កាល​ពី​ឆ្នាំ​២០១៤ដល់​២០១៩​នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT