បើទោះជាមិនអាចរកមេដាយឱ្យដល់កម្រិតដែលបានដាក់កំណត់មែន ប៉ុន្តែរាជរដ្ឋាភិបាលថៃនៅតែផ្ដល់ប្រាក់លើកទឹកចិត្តដល់អត្តពលិកដដែល ចំនួន២២៦លានបាត ឬស្មើនឹងជាង៧លានដុល្លារ។
ស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីននេះ ថៃនៅលេខ៣ក្នុងតារាងមេដាយ ដោយទទួលបានមាស ៩២ ប្រាក់១០៣ និងសំរឹទ្ធ១២៣មេដាយ។ បើតាមចំនួនមេដាយមាសនេះ គឺមិនដល់គោលដៅរបស់ថៃដែលបានដាក់ឡើយ ពោលគឺមុនចេញទៅប្រកួត ពួកគេដាក់គោលដៅយកឱ្យបាន១២១មេដាយឯណោះ។ ការបាត់បង់មេដាយច្រើននេះ គឺដោយសារតែប្រភេទកីឡាដែលពួកគេរំពឹងថាឈ្នះនោះ បែរជាមិនអាចសម្រេចបានទៅវិញ ដូចជាបាល់ទាត់ និងបាល់ទះជាដើម។
បើទោះជាមិនទទួលបានផ្លែផ្កាដូចការគ្រោងទុកមែន ប៉ុន្តែថៃនៅតែផ្ដល់រង្វា់នលើកទឹកចិត្តដដែល។ ពួកគេនឹងចំណាយប្រាក់ប្រមាណជាជាង៧លានដុល្លារ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករទាំងអស់ដែលបានចូលរួម តំណាងឱ្យក្រុមអត្តពលិកថៃ៕ប្រភព៖ Dangkokpost