Arsenal ​នឹង​ប្រើ​ប្រាស់​ក្មេង​ៗ​ឱ្យ​លេង​នៅ​រាត្រី​នេះ​

ក្រុម​កាំភ្លើង​ធំ Arsenal ​នឹង​ត្រូវ​ប៉ះ​ក្រុម ​Standard Liège ​ក្នុង​ការ​ប្រកួត Europa League ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល។

សម្រាប់​ការ​ប្រកួត​នេះ​លោក Freddie Ljungberg ​គ្រូ​បង្វឹក​បណ្ដោះអាសន្ន​របស់​ក្រុម Arsenal ​ថា​នឹង​ដាក់​កីឡាករ​ក្មេង​ៗ​ឱ្យ​បង្ហាញ​សមត្ថភាព។ ​លោក​បញ្ជាក់​ថា​នេះ​ជា​ឱកាស​ល្អ​សម្រាប់​ក្មេង​ៗ​ដើម្បី​បាន​បង្ហាញ​ទម្រង់​លេង​ខ្លះ ខណៈ​ដែល​ក្រុម​ធំ​បាន​បំពេញ​ការងារ​ច្រើន​មក​ហើយ​ក្នុង​លីគ​អង់គ្លេស។ មួយ​វិញ​ទៀត  លោក​មាន​ទំនុក​ចិត្ត​ថា​ការ​ប្រកួត​នេះ ​នឹង​មិន​ពិបាក​សម្រាប់​ក្រុម​កាំភ្លើង​ធំ ​ដើម្បី​បាន​ពិន្ទុ​ឡើង​ទៅ​វគ្គ​បន្ទាប់​នោះ​ទេ។

​ក្រុម Arsenal ​បច្ចុប្បន្ន​នៅ​លេខ​១​ក្នុង​ពូល ​មាន​១០​ពិន្ទុ ​និង​គ្រាប់​ចំណេញ​៧​គ្រាប់ ខណៈ ដែល​ក្រុម​ Standard Liège ​មាន​៧​ពិន្ទុ ​នៅ​លេខ​៣ ​ហើយ​មាន​គ្រាប់​ដក​ដល់​ទៅ​២​គ្រាប់​ទៀត។ ដូច្នេះ​ឱកាស​ដែល​ក្រុម ​Standard Liège ​អាច​ឡើង​បាន​មាន​តិច​ណាស់ ​ពោល​គឺ​ត្រូវ​ឈ្នះ​ក្រុម Arsenal ​ឱ្យ​បាន​យ៉ាង​តិច​៥​គ្រាប់​ឯ​ណោះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT