Sarri ប្រាប់​ឈ្មោះ​ក្រុម​មួយ​ដែល​លោក​សង្ឃឹម​ថា​នឹង​ឈ្នះ UCL ២០១៩/២០

អ្នកចាត់ការ​ក្លឹប Juventus លោក Maurizio Sarri ដែល​ជាប់​រហ័ស​នាម ‘ស្តេច​បារី’ បាន​បង្ហើប​ពី​ក្រុម​មួយ​ដែល​លោក​មាន​ទំនុក​ចិត្ត​ថា​អាច​នឹង​ឈ្នះ​ពាន​រង្វាន់ Champions League ​រដូវ​កាល ២០១៩/២០ នេះ។

លោក​បាន​ឆ្លើយ​ថា៖ “ខ្ញុំ​សុំ​ផ្តល់​ចម្លើយ​ថា​ជា​ក្លឹប Manchester City ​ដោយ​ខ្ញុំ​គិត​ថា​ពួក​គេ​កំពុង​ស្ថិត​នៅ​កម្រិត​កំពូល​មួយ ដោយ​ឆ្នាំ​នេះ​ពួក​គេ​ផ្តោត​លើ UCL ខ្លាំង​ជាង Premier League ដែល​ជា​ពាន​ធ្លាប់​ឈ្នះ ២ រដូវ​កាល​ជាប់​គ្នា​ទៅ​ហើយ​នោះ”។

គួរ​រំឭក​ថា City ​បច្ចុប្បន្ន​បាន​បាត់បង់​ភាព​ប្រកួតប្រជែង​ជាមួយ​នឹង​ក្លឹប Liverpool នៅ PL ដោយ​គម្លាត​ពិន្ទុ​កាន់​តែ​ដាច់​គ្នា​ឆ្ងាយ ប៉ុន្តែ​នៅ UCL ក្រុម​មេឃ​ខៀវ​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT