Vinicius ​នឹង​ដើរ​តាម​គម្រោង​របស់ Sterling ​

Vinicius Junior ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម Real Madrid ​ក្នុង​ជំនួប​ទល់​ក្រុម Club Brugge ​កាល​ពី​យប់មិញ ​ហើយ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ឱ្យ​ក្រុម​ទទួល​បាន​ជ័យជម្នះ ៣-១ ​ផង​ដែរ។

ត្បិត​តែ​មិន​សូវ​បាន​ចូល​លេង​ទៀងទាត់​ឱ្យ​ក្រុម​ក៏​ពិត​មែន​រដូវ​កាល​នេះ ប៉ុន្តែ Vinicius Junior ​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ថា​នឹង​ជោគជ័យ​ជាមួយ​ក្រុម​យក្ស​អេស្ប៉ាញ​នេះ​មិន​ខាន។ ​សម្រាប់​ខែ​មករា​ខាង​មុខ ​បើ​ទោះ​ជា​មាន​ក្លឹប​ច្រើន​ចង់​ខ្ចី​ជើង ប៉ុន្តែ​រូបគេ​នៅ​តែ​មិន​ចាកចេញ​ទៅ​ណា​ឱ្យ​ក្រុម Real Madrid ​បាន​ឡើយ ​ដោយ​ចង់​ពង្រឹង​សមត្ថភាព​ប្រជែង​កៅអី​១១​នាក់​ដំបូង​របស់ Zidane ​។

កីឡាករ​ឆ្នើម​របស់​ប្រេស៊ីល​ខាង​លើ​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​មើល​តាម​គន្លង​របស់ Sterling ​ពេល​ផ្លាស់​ទៅ​លេង​នៅ Manchester City ​។ ​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ធំ​មួយ ​នឹង​មិន​មាន​ងាយ​ស្រួល​សម្រប​ខ្លួន​ឡើយ ​ត្រូវ​ការ​ពេល​វេលា​ច្រើន​ទៀត ទើប​អាច​ឱ្យ​ខ្លួន​ដឹង​ថា​ត្រូវ​ធ្វើ​បែប​ណា ដើម្បី​ជួយ​ក្រុម​បាន​ល្អ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT