ស្ថិតិ&កំណត់ត្រា ៥ ចំណុច​របស់ Ronaldo នៅ UCL ដែល​អ្នក​គួរ​ដឹង

ត្បិត​មិន​ទាន់​សម្រេច​ជោគជ័យ​ជា​ដុំកំភួន​ណា​មួយ​នៅ​ក្លឹប​ថ្មី Juventus ប៉ុន្តែ​ក្រឡេក​ទៅ​មើល​ការ​តតាំង​នៅ Champions League កីឡាករ​ពាក់​អាវ​លេខ ៧ នៅ​តែ​បន្ត​រក្សា​កំណត់ត្រា​ល្អៗ​មួយ​ចំនួន​របស់​ខ្លួន ក៏​ដូច​ជា​កំពុង​ដាក់​គោលដៅ​ឆ្ពោះ​ទៅ​គ្រោង​ពាន​រង្វាន់​លើក​ទី ៦។

Ronaldo ធ្លាប់​បាន​ឈ្នះ​ពាន UCL ៤ លើក​ជាមួយ​ក្លឹប Real Madrid និង ១ លើក​ជាមួយ​ក្លឹប Manchester United អំឡុង​ពេល​បម្រើ​អាជីព​អស់​រយៈ​ពេល​ជិត ២ ទសវត្សរ៍​កន្លង​ទៅ​នេះ។

បង្វែរ​ទៅ​មើល​ស្ថិតិ​និង​កំណត់ត្រា​ដែល CR7 កំពុង​ក្តោបក្តាប់​នៅ UCL មាន​ដូច​ជា៖

  • ១៦៨ ប្រកួត​រក​បាន ១២៨ គ្រាប់
  • ជា​អ្នក​ស៊ុត​គ្រាប់​បាល់​នៅ​ប្រវត្តិសាស្រ្ត UCL ​ច្រើន​បំផុត
  • Assist បាន ៤៦ លើក
  • Hat-Trick ស៊ុត​បាន ៨ លើក
  • លើក​ពាន UCL ៥ សម័យ​កាល នា​ឆ្នាំ ២០០៨, ២០១៤, ២០១៦, ២០១៧ និង ២០១៨៕
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT