Pep ​សរសើរ ​Foden ​ថា​នឹង​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ទៅ​ថ្ងៃ​អនាគត​

ក្រុម​ Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Dinamo Zagreb ​ក្នុង​លទ្ធផល ៤-១ ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ។

សម្រាប់​ការ​ប្រកួត​នេះ Gabriel Jesus ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ស្រប​ពេល​យុវជន​វ័យ​ក្មេង Foden ​ក៏​រក​បាន​១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​នេះ​ដែរ។ ​កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ ​ថែម​ទាំង​ជាប់​ឈ្មោះ​ជា Man of The Match ​សម្រាប់​ការ​ប្រកួត​ខាង​លើ​ថែម​ទៀត​ផង។

លោក​ Pep ​បាន​និយាយ​ថា​អនាគត​របស់ Foden ​នឹង​ល្អ​ខ្លាំង​មិន​ខាន។ ​ខ្សែ​បម្រើ​រូប​នេះ ​មាន​ទេពកោសល្យ​ខ្លាំង ​ហើយ​រូបគេ​ជា​ទំពាំង​ល្អ​បំផុត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។ ​អង់គ្លេស ​នៅ​២​ទោ​៣​ឆ្នាំ​ខាង​មុខ ​នឹង​ក្លាយ​ជា​ក្រុម​ខ្លាំង​ជាង​គេ​មិន​ខាន ព្រោះ​បច្ចុប្បន្ន​នេះ​យុវជន​អង់គ្លេស​ភាគ​ច្រើន​សមត្ថភាព​ខ្លាំង និង​បាន​លេង​សុទ្ធ​តែ​ក្រុម​ធំ​ៗ ​ជាមួយ​ការ​ប្រកួត​ប្រជែង​ខ្ពស់៕ប្រភព៖ Dailymail


 

ZAGREB, CROATIA – DECEMBER 11: Manchester City head coach Josep Guardiola reacts during the UEFA Champions League group C match between Dinamo Zagreb and Manchester City at Maksimir Stadium on December 11, 2019 in Zagreb, Croatia. (Photo by Luka Stanzl/Pixsell/MB Media/Getty Images)

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT