Mourinho ​ចង់​បាន​ខ្សែ​ការពារ​នៅ​លីគ​អ៊ីតាលី​មួយ​រូប ឲ្យ​មក​ចុះចូល​នៅ Spurs

តាម​របាយការណ៍​ពី Calciomercato បាន​ឲ្យ​ដឹង​ថា​លោក Jose Mourinho ដែល​ជា​អ្នកចាត់ការ​នៅ​ក្លឹប Tottenham Hotspur ហាក់​កំពុង​ចាប់​អារម្មណ៍​ជា​ខ្លាំង​ទៅ​លើ​ខ្សែ​ការពារ​កណ្តាល​របស់​ក្លឹប Napoli ហើយ​មាន​បំណង​ចង់​នាំ​យក​មក​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​ខ្លួន។

នោះ​គឺ Kalidou Koulibaly ដែល​ជា​ខ្សែ​ការពារ​ដ៏​ស្អិត​មួយ​រូប​របស់​លីគ​កំពូល​អ៊ីតាលី ហើយ​ក្លឹប Napoli ក៏​ធ្លាប់​ព្យាយាម​រាំងស្ទះ​មិន​ឲ្យ​កីឡាករ​សេណេហ្គាល់​ចាកចេញ​ជា​ច្រើន​លើក​ច្រើន​សារ​ផង​ដែរ។

នេះ​ឆ្លើយតប​ទៅ​នឹង​កុងត្រា​ដែល​កៀក​នឹង​បញ្ចប់​របស់ Jan Vertonghen និង Toby Alderweireld អ៊ីចឹង​ហើយ​ទើប Jose ខ្វាត់ខ្វែង​ខ្លាំង​ក្នុង​ការ​ចង់​បាន​ខ្សែ​ការពារ​ថ្មី​ឲ្យ​ឆាប់​រហ័ស​បំផុត ឬ​អាច​ជា​នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា​គឺ​កាន់​តែ​ល្អ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT