បណ្តេញ​ Ancelotti ចោល​ភ្លាម ក្លឹប Napoli ចាត់តាំង​រក​គ្រូ​ថ្មី​បាន​ភ្លែត

ក្លឹប​យក្ស​របស់​អ៊ីតាលី Napoli ​ហាក់​មិន​អែអង់​យូរ​នោះ​ទេ ក្នុង​ការ​ចាត់តាំង​អ្នកចាត់ការ​ថ្មី ក្រោយ​បណ្តេញ​ចេញ​លោក Carlo Ancelotti កាល​ពី​ថ្ងៃ​ម្សិលមិញ។

នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ក្លឹប​ Napoli បាន​ចាត់តាំង​អតីត​អ្នកចាត់ការ​ក្លឹប AC Milan គឺ​លោក Gennaro Gattuso ឲ្យ​ចូល​កាន់​តំណែង​ជំនួស។ អ្វី​ដែល​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ Gattuso ជា​សិស្ស​ប្អូន​ជំនាន់​ក្រោយ ព្រោះ​ធ្លាប់​ជា​កីឡាករ​លេង​នៅ​ក្លឹប AC Milan ហើយ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់ Ancelotti ជាមួយ​ការ​គ្រោង​ពាន UCL ចំនួន ២ លើក​ថែម​ទៀត​ផង។

រំឭក​ថា Napoli នា​រដូវ​កាល ២០១៩/២០ ហាក់​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ដោយ​បច្ចុប្បន្ន​ឈរ​ចំណាត់ថ្នាក់​ទី ៧ ក្នុង​តារាង មាន ២១ ពិន្ទុ ចាញ់ ៧ ពិន្ទុ​ធៀប​នឹង​ក្រុម Top 6 ហើយ ៨ ពិន្ទុ​ធៀប​នឹង​ក្រុម Top 4 ដែល​មាន Caglliari, Lazio, Juventus និង Inter កំពុង​ប្រកួតប្រជែង​គ្នា៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT