នាថ្ងៃអាទិត្យទី ១៥ នៅជំនួបក្នុងក្របខ័ណ្ឌ Premier League ជុំទី ១៧ ក្រុមបិសាចក្រហម Man Utd នឹងបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្លឹបស្ករគ្រាប់ Everton។ សម្រាប់ក្លឹប Everton គឺមិនទាន់ប្រកាសចាត់តាំងគ្រូពេញសិទ្ធថ្មីណាមួយនៅឡើយ ក្រោយពីការបណ្តេញចេញលោក Marco Silva។
យ៉ាងណាមិញតាមរយៈសេចក្តីថ្លែងការណ៍ថ្មីៗនេះ ក្លឹបបានចុះផ្សាយថាលោក Duncan Ferguson នឹងឈរជើងជាអ្នកចាត់ការបណ្តោះអាសន្នសម្រាប់ដឹកនាំការប្រកួតនៅថ្ងៃអាទិត្យទល់ Manchester United ដោយកន្លងទៅនៅប្រកួតដំបូងក្រោយ Silva ចាកចេញក៏លោកបានដឹកនាំឲ្យក្លឹបយកឈ្នះតោខៀវ ៣-១ ផងដែរ។
រំឭកថារ៉ាដាដែលអាចនឹងមកដឹកនាំនៅ Everton រួមមានគ្រូទំនេរជើងដូចជា Unai Emery, Carlo Ancelotti និង Mauricio Pochettino ជាដើម៕ ប្រភព៖ FoxSportAsia