U20 កម្ពុជាត្រូវ​លេងពាន​មិត្តភាព BTV Cup 2019​ប៉ះ​គូប្រជែង​ U20មីយ៉ាន់ម៉ា និង​U20វៀតណាម

ក្រុមជម្រើស​ជាតិ​កម្ពុជាវ័យ​ក្រោម​២០​ឆ្នាំ​នឹង​ត្រូវ​ចូល​រួម​ក្នុង​ការ​ប្រកួតមិត្តភាព​អន្តរជាតិមួយ​នៅ​វៀតណាម​ដោយ​លេង​ពាន BTV Cup 2019 ដែល​ជា​ពាន​បង្កើត​ឡើង​រៀងរាល់ឆ្នាំនៅ​វៀតណាម។

សម្រាប់​ក្រុម​ដែល​ចូល​រួម​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​មួយ​នេះ​គឺ​U20 វៀតណាម  U20 មីយ៉ាន់ម៉ា ក្រុម Becamix Binh Doung និង​ក្រុម U20 កម្ពុជា។ ពាន​រង្វាន់​ដែល​មាន​មាន​តែ​បួន​ក្រុម​ចូល​រួម​ប្រកួត​នេះ​គឺចាប់​ផ្ដើម​លេង​នៅ​ថ្ងៃ​ទី​១៤ដល់​១៨ធ្នូឆ្នាំ​២០១៩​នៅ​ខេត្ត Binh Doung ប្រទេស​វៀតណាម។​រូបមន្ត​នៃ​ការ​ប្រកួត​គឺ​ក្រុម U22មីយ៉ាន់ម៉ា​ប៉ះ​ជាមួយ Becamix Binh Doung ខណៈ​ U20 កម្ពុជា​ប៉ះ​ជាមួយ​U20 វៀតណាម។ ក្រុម​ដែល​ឈ្នះការ​ប្រកួត​ទី​១នេះនឹង​ត្រូវ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​លេខ​១និង​លេខ​២​ខណៈ​ដែល​ក្រុម​ចាញ់​លេង​យក​លេខ​៣។

ពាន​រង្វាន់​នេះ​មាន​ការ​ផ្សាយផ្ទាល់​តាម​រយៈ​ទំព័រហ្វេសបុករបស់​ពាន BTV Cup 2019 ទូរទស្សនក្នុង​ស្រុកវៀតណាមផង​ដែរ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT