Manchester United សម្រេច​ចិត្តបើកទ្វាចំហចោលឲ្យ​Paul Pogba ចាក​ចេញ​ដោយ​លែង​ស្រណោះ

ក្រុមបិសាចក្រហម Manchester United ចាប់​ផ្ដើម​រៀប​ចំឲ្យ​ Paul Pogba ចាក​ចេញ​ពី Old Traffod នៅ​រដូវ​កាល​ក្រោយ​ខណៈ​ដែល​កីឡាករ​រូបនេះ​មាន​ទំនាក់​ទំនងផ្ទេរ​ទៅ​លេង​នៅ Real Madrid។

កីឡាករ​សញ្ជាតិ​បារាំងត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាក​ចេញ​ពី​ក្លិប​កាល​ពី​ដើម​រដូវ​កាល​មក​ម្ល៉េះ​ដោយ​មូលហេតុ​រូបនេះ​បញ្ជាក់​ច្បាស់​ថា​ចង់ស្វែង​រក​ការ​ប្រកួត​ប្រជែង​ថ្មីនៅ​កន្លែង​ផ្សេង​ទៀត។ Real Madrid ព្យាយាម​យ៉ាង​ខ្លាំងក្នុង​ការជំរុញឱកាសឲ្យ​ចុះកុងត្រា​យក​Pogba នៅរដូវ​ក្ដៅ​នេះ ស្រប​ពេល​លោក Zinedine Zidane ចួល​រួម​បង្ហាញ​ពី​ការ​ចង់​បាន​មក​រួម​ក្រុម ប៉ុន្តែ​បិសាចក្រហម​ចង់​បាន​តម្លៃខ្លួន​កីឡាកររូបនេះ ១៦០លាន​ផោន​ឯណោះ។

ទោះ​បី​ជា​យ៉ាងនេះក្ដី! តាម​ប្រភព​កាសែត​អង់គ្លេស Daily Mail, United បានរៀប​ចំឲ្យ Pogba ចាក​ចេញ​ពី​ក្លិប​អស់មួយជីវិត​នៅរដូវកាល​ក្រោយ​ប៉ុន្តែ​ក្លិប​ចាំបាច់​រក​ខ្សែ​បម្រើ​មក​ជំនួស​ចំនួន​២​នាក់​ឲ្យ​បាន​សិន​មុន​រដូវ​កាល ២០២០-២០២១ដល់។ គេ​បាន​ដឹង​ថា បិសាចក្រហមចាប់​អារម្មណ៍ Saul Niguez របស់ Atletico Madridហើយ​និង James Maddison ពី​ក្លិប  Leicester City។

រដូវ​កាលនេះ Pogba មាន​បញ្ហា​ច្រើន​មក​ពី​របួស​ពិសេស​របួស​ជើង​នេះបាន​ធ្វើឲ្យ​រូបគេ​មិន​សូវ​បាន​លេង​ច្រើន​ហើយ​គិត​មក​ទល់​ពេល​នេះ រូបគេលេងបាន៥​ប្រកួត​គិត​គ្រប់​ពាន​រង្វសន់​តែ​ប៉ុណ្ណោះចាប់​តាំង​ពី​ខែ​សីហាមក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT