Lampard៖ “សមត្ថភាព​កម្រិត​ Ancelotti ​ចង់​ទៅ​ដឹកនាំ​ក្លឹប​យក្ស​ណា​ក៏​បាន​ដែរ”

អ្នកចាត់ការ​លោក Frank Lampard ​បាន​បង្ហាញ​ការ​សោកស្តាយ​និង​លើក​ទឹក​ចិត្ត​ដល់​លោក Carlo Ancelotti ​ក្រោយ​ពី​ត្រូវ​បាន​ក្លឹប Napoli ដក​តំណែង​កាល​ពី​ប្រកួត​ចុង​ក្រោយ​ទល់ Genk យក​ឈ្នះ ៤-០ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Ancelotti គឺ​ជា​អ្នកចាត់ការ​នៃ​ក្លឹប​ធំៗ ដែល​ត្រូវ​បាន​ដក​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​ការ​អស់​តំណែង​របស់​លោក Allegri, Pochettino, Emery និង Silva ជា​ដើម។ ភ្ជាប់​ទៅ​ចចាមអារ៉ាម​ចុង​ក្រោយ​បុរស​សញ្ជាតិ​អ៊ីតាលី​កំពុង​ស្ថិត​ក្រោម​ការ​ចរចា​រវាង​ភាគី​ខាង​ក្លឹប Arsenal&Everton ដែល​សល់​កៅអី​ទំនេរ​មិន​ទាន់​មាន​អ្នក​កាន់។

ថ្លែង​ជុំវិញ​រឿងរ៉ាវ​នេះ​ Lampard បាន​និយាយ​ក្រោយ​យក​ឈ្នះLille ថា៖ “ខ្ញុំ​ពិត​ជា​មាន​ការ​គោរព​ដ៏​ធំ​បំផុត​សម្រាប់ Ancelotti ហើយ​ក៏​សោកស្តាយ​សម្រាប់​គាត់​ផង​ដែរ”។

លោក​បន្ត៖ “ខ្ញុំ​ដឹង​ថា​គាត់​រង​សម្ពាធ​ការងារ​ជា​ខ្លាំង​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ ប៉ុន្តែ​​ខ្ញុំ​នៅ​តែ​គិត​ថា​គាត់​អាច​ទៅ​បម្រើការ​នៅ​ទី​ណា​បាន​ទាំង​អស់​ក្នុង​លោក សម្រាប់​កម្រិត​លំដាប់​កំពូលៗ​យ៉ាង​ពិត​ប្រាកដ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT