លេង​ឲ្យ​ឈុត​ធំ​បាន​ប៉ុន្មាន​ខែ យុវជន Fati យក​កំណត់ត្រា​ទី ៣ បាន​បាត់

នៅ​ការ​ប្រកួត​កាល​ពី​យប់មិញ​ឲ្យ​ក្លឹប FC Barcelona យុវជន Ansu Fati ​បាន​បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​ហើយ ដែល​វា​ជា​កំណត់ត្រា​ទី​បី​ចាប់​តាំង​ពី​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ជាមួយ​ឈុត​ធំ​នៅ​ក្លឹប។

នោះ​គឺ​នាម​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​អាច​ស៊ុត​បញ្ចូល​ទី​នៅ​ព្រឹត្តិការណ៍​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League។ Fati ស្ថិត​ក្នុង​វ័យ ១៧ ឆ្នាំ និង ៤០ ​ថ្ងៃ​គ្រោង​កំណត់ត្រា​ចាស់​របស់ Smiar Handanovic។

កំណត់ត្រា​ចាស់​ពីរ​ផ្សេង​ទៀត​របស់ Fati រួម​មាន​នាម​ជា​កីឡាករ Barcelona វ័យ​ក្មេង​បំផុត​បង្ហាញ​មុខ​នៅ UCL និង​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ដែល​អាច​ស៊ុត​បញ្ចូល​ទី​និង Assist ក្នុង​ប្រកួត​តែ​មួយ​នៅ​លីគ​កំពូល LaLiga របស់​អេស្ប៉ាញ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT