ក្រុមខ្លាំង ណាត់គ្នាយកជ័យជម្នះ ៤-០ សប្តាហ៍ទី១២លីគកំពូលកម្ពុជា

ពិតជាលទ្ធផលដែលមានភាពចៃដន្យខ្លាំងសម្រាប់ការប្រកួតលីគកំពូលកម្ពុជាសប្តាហ៍ទី១២នេះ ដោយមានក្រុមខ្លាំង៤​ដណ្តើមបានជ័យជម្នះ ៤ទល់និង០ដូចគ្នាក្នុងការប្រកួត៤ទីលានផ្សេងគ្នា។

ចាប់ផ្តើមពីថ្ងៃសៅរ៍ នៅកីឡដ្ឋានស្វាយរៀង ក្រុមភ្ញៀវណាហ្គាវ៉ើល បានស្កាត់ទៅបំបាក់ព្រះខ័នរាជស្វាយរៀង ៤ទល់និង០។ ពេលតំណាលគ្នានៅពហុកីឡដ្ឋានជាតិ បឹងកេត បន្តកាន់កាប់កំពូលតារាងតាមរយៈការបំបាក់អាស៊ីអឺរ៉ុប ៤ទល់និង០។

ចំពោះថ្ងៃសោរ៍ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិនៅតែធ្វើបានល្អ ដោយស៊ុតក្រុមវេស្ទើនភ្នំពេញបាន ៤ទល់និង០ទៀត ខណៈដែល វិសាខា ក៏ធ្វើទុកបុកម្នេញយក៤គ្រាប់ពី អគ្គិសនីកម្ពុជាដូចគ្នា។

ចំពោះលទ្ធផលគូផ្សេងទៀត ភ្នំពេញក្រោន ឈ្នះសូលទីឡូអង្គរ ២ទល់និង១។ ស្របពេល ក្រសួងការពារជាតិ បំបាក់អង្គរថៃហ្គឺ ២ទល់និង០។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT