Lampard ​ថា​ក្រុម​ត្រូវ​រក​អ្នក​មក​ជំនួស​តំណែង Hazard ​ឱ្យ​បាន​

​ក្រុម Chelsea ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Lille ​២-១ ​កាល​ពី​យប់មិញ​នេះ​។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ លោក Lampard ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​បញ្ជាក់​ថា​ឱកាស​មាន​ច្រើន​សម្រាប់​ការ​ប្រកួត​នេះ​ ប៉ុន្តែ​ក្រុម​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​ច្រើន​ទៅ​វិញ​។ ​លោក​មើល​ឃើញ​ថា​តាំង​ពី Hazard ​ចាកចេញ​ទៅ ​តំណែង​របស់​គេ​នៅ​មិន​ទាន់​មាន​អ្នក​អាច​មក​ជំនួស​បាន​នោះ​ទេ ​កីឡាករ​ក្មេង​ៗ​របស់​លោក​នៅ​ស្ទើរ​នៅ​ឡើយ ​មិន​អាច​គ្រប់គ្រង​ការ​ប្រកួត​បាន។

ដូច្នេះ​ហើយ​នៅ​ខែ​មករា​ខាង​មុខ​នេះ ​ក្រោយ​ពី​រួច​ផុត​បម្រាម​ទិញ​ដូរ​កីឡាករ​ហើយ ​លោក Lampard ​នឹង​ស្វែង​រក​កីឡាករ​មក​បន្ថែម​ក្រុម​មិន​ខាន។ ​ក្នុង​នោះ​មាន Sancho ​និង ​Wilfried Zaha  ​ជា​គោលដៅ​របស់​ក្រុម​ដែល​នឹង​ត្រូវ​ទិញ​យក៕ប្រភព៖​ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT