(VDO) Barcelona ចាប់​ដៃ Dortmund ទម្លាក់ Inter នៅ​ក្នុង​ពូល F

ការ​ប្រកួត​នៅ​យប់​មិញ​ក្នុង​ពូល F ដែល​ជា​ពូល​មរណៈ​ទី​បំផុត​យើង​រក​បាន​ក្រុម​ចុង​ក្រោយ​ទាំង​ពីរ​ដែល​ត្រូវ​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់​ហើយ។ ក្នុង​នោះ​រួម​មាន FC Barcelona និង Borussia Dortmund។

Barcelona ​បាន​យក​ឈ្នះ​ទៅ​លើ Inter ១-២ ក្នុង​ដី ត្បិត​អវត្តមាន​កីឡាករ​សំខាន់ Lionel Messi ក៏​ដោយ។ Carles Perez ជា​អ្នក​ស៊ុត​បាល់​បើក​ឆាក​នៅ​នាទី ២៣ មុន​ពេល Romelu Lukaku តាម​ស្មើ​នៅ​នាទី ៤៤ ប៉ុន្តែ​ដល់​នាទី ៨៦ ត្រូវ​យុវជន​វ័យ​ក្មេង​ដាច់​គេ​នៅ UCL គឺ Ansu Fati ជា​អ្នក​បំបែក​បាល់​យក​ឈ្នះ។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

https://www.youtube.com/watch?v=n5ceAczLoKM

មិន​ខុស​ពី​ជោគវាសនា​របស់ Slavia Praha ដែល​ត្រូវ Dortmund យក​ឈ្នះ ២-១ ដូច​គ្នា។ ៣ ពិន្ទុ​ដ៏​មាន​តម្លៃ​នេះ​ជួយ​ឲ្យ Dortmund ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់​យ៉ាង​ស្រួល ដែល​គ្រាប់​បាល់​ជ័យជម្នះ​សម្រេច​ដោយ​កីឡាករ Jadon Sancho និង Julian Brandt។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=ProeTp13qw4

  • (VDO) Barcelona ចាប់​ដៃ Dortmund ទម្លាក់ Inter នៅ​ក្នុង​ពូល F