ចឿង ធីកេវ (Chương Thị Kiều) ជាអ្នករួមចំណែកដ៏សំខាន់មួយ ដែលនាំឲ្យវៀតណាមបានមេដាយមាសផ្នែកបាល់ទាត់នារី ក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី ៣០ នេះ ។
បើយោងតាមការចុះផ្សាយ នៅលើគេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម កីឡាករខ្សែការពារ ចឿង ធីកេវ កើតឆ្នាំ ១៩៩៥ គឺជាកូនខ្មែរក្រោម មកពីស្រុកអំពាចវែង (Gò Quao) ខេត្តក្រមួនស នៃដែនដីកម្ពុជាក្រោម ។ តាមគេហទំព័រដដែល បានបញ្ជាក់ថា នាងចូលចិត្ត និងស្រលាញ់បាល់ទាត់តាំងពីអាយុ ១១ ឆ្នាំមកម្ល៉េះ បូកផ្សំ នឹងការលើកទឹកចិត្តរបស់ឪពុក ដែលជាអតីតកីឡាករបាល់ទាត់ប្រចាំខេត្តក្រមួនសផងនោះ ។
មិនយូរប៉ុន្មាន ក្តីសុបិន្តក្លាយជាកីឡាករបាល់ទាត់អាជីព បានសម្រេចដូចបំណងប្រាថ្នា នៅពេលនាងមានអាយុ ១៥ ឆ្នាំ ។ អំឡុងពេល នាងលេងឲ្យក្លឹបនៃក្រុមបាល់ទាត់នារី ក្រុងហូជីមិញ (ក្រុងព្រៃនគរ) ដោយមើលឃើញពីសមត្ថភាពដ៏ជំនាញ និងទេពកោសល្យខ្ពស់ ព្រមទាំងការខិតខំព្យាយាមប្រឹងប្រែងហ្វឹកហាក់ ផងនោះ នៅឆ្នាំ ២០១១ នាងត្រូវបានគេដាក់បញ្ចូលទៅក្នុងក្រុមជម្រើសជាតិវៀតណាម ចាប់តាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ននេះ៕
ដកស្រង់៖ Khmer Krom Man Journalist