Lampard ​ជឿ​ថា Chelsea ​មិន​ពិបាក​ឈ្នះ Lille ​នោះ​ទេ​

ក្រុម​ Chelsea ​ត្រូវ​ការ​ឈ្នះ​ក្រុម Lille ​ដាច់​ខាត ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​នៅ​រាត្រី​នេះ​។

គិត​ត្រឹម​៥​ប្រកួត​មក​នេះ ​ក្រុម Chelsea ​ស្ថិត​នៅ​លេខ​៣​មាន​៨​ពិន្ទុ ​ស្រប​ពេល Ajax ​មាន​១០​ពិន្ទុ ​និង Valencia ​មាន​៨​ពិន្ទុ​ដែរ។ ​ការ​ប្រកួត​ចុង​ក្រោយ​នេះ ​ក្រុម Chelsea ​ត្រូវ​ប៉ះ​ក្រុម​បាត​តារាង Lille ​និង​ក្រុម Ajax ​ត្រូវ​ប៉ះ​ក្រុម Valencia ​កាត់​សេចក្ដី។ ​តាម​ពិន្ទុ​នេះ ប្រសិន​បើ Chelsea ​អាច​ឈ្នះ​បាន ​នោះ​ពួកគេ​នឹង​មាន​ឱកាស​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ។

លោក Lampard ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​តោ​ខៀវ ​មាន​ទំនុក​ចិត្ត​លើ​កូន​ក្រុម​១០០%​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នេះ។ ​លោក​បាន​បញ្ជាក់​ថា​កីឡាករ​ក្មេង​ៗ​របស់ Chelsea ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​យក​៣​ពិន្ទុ​ជូន​អ្នក​គាំទ្រ ​ក៏​ដូចជា​នាំ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ដ​ទៀត៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT