លោក Joel Glazer ម្ចាស់ក្លឹប Manchester United បានប្រាប់ទៅលោក Ole ថាតំណែងដឹកនាំក្រុមពេលនេះមានសុវត្ថិភាពហើយ កុំបារម្ភតទៅទៀត ក្រោយឈ្នះ Spurs និង Man City ។
១សប្ដាហ៍មុនតំណែងរបស់លោក Ole ក្ដៅខ្លាំង ប៉ុន្តែក្រោយពីដឹកនាំក្រុម Man Utd ឈ្នះ Spurs និងក្រុម Man City មក ពេលនេះស្ថានភាពបានត្រលប់ទៅរកភាពល្អវិញហើយ។ លោក Joel Glazer ដែលជាម្ចាស់ក្លឹបនឹងបន្ដគាំទ្រដល់ការដឹកនាំរបស់លោក Ole តទៅទៀត ហើយក៏ត្រៀមប្រាក់ដើម្បីឱ្យទិញយកកីឡាករថ្មីមករួមក្រុមបន្ថែមទៀតដែរ។
តាមគម្រោងលោក Ole ចង់បានកីឡាករ២នាក់ទៀតគឺ Saul Niguez របស់ក្រុម Atletico Madrid និង Erling Braut Haaland ខ្សែប្រយុទ្ធរបស់ក្រុម Salzburg ។ កីឡាករទាំងពីរនាក់នេះ អាចនឹងមានមួយដែលត្រូវក្រុម Man Utd ទិញយកបាននៅខែមករាខាងមុខនេះហើយ៕ប្រភព៖ Dailymail