Erling Haaland ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង ថាក្រុម Salzburg នឹងទម្លាក់ក្រុម Liverpool ឱ្យបាននៅក្នុងការប្រកួតនារាត្រីនេះ។
ក្រុម Salzburg នឹងត្រូវប៉ះក្រុម Liverpool នាប្រកួតចុងក្រោយសន្សំពិន្ទុតាមពូលពានរង្វាន់ UEFA Champions League នៅម៉ោង១២:៥៥នាទីយប់នេះ។ សម្រាប់ការប្រកួតនេះដែរ ប្រសិនបើក្រុម Salzburg ឈ្នះក្រុមហង្សក្រហម ហើយ Napoli ឈ្នះក្រុម Genk ដែរ នោះក្រុមការពារតំណែងជើងឯកនឹងធ្លាក់ត្រឹមវគ្គនេះហើយ បានត្រឹមលេងពានរង្វាន់ Europa League ប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ Haaland ដែលជាគ្រាប់កាំភ្លើងរបស់ក្រុម Salzburg បាននិយាយដូច្នេះថារូបគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ក៏ដូចជាជឿជាក់លើសមាជិកក្រុមថានឹងអាចយកឈ្នះក្រុម Liverpool បាន។ វាជាការប្រកួតមួយដែលក្រុមត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីយក៣ពិន្ទុបានឡើងទៅជុំបន្ដ៕ប្រភព៖ Dailymail