លោក Rafa Benitez ថាក្រុម Liverpool នារដូវកាលនេះទិញកីឡាករមកត្រូវ ហើយលេងស៊ីចង្វាក់គ្នាល្អ ដូច្នេះមិនងាយក្រុមណាអាចយកឈ្នះពួកគេបានឡើយ។
ក្រុម Liverpool បច្ចុប្បន្ននេះកំពុងដាច់ពិន្ទុឆ្ងាយហើយពីក្រុមលេខ២ ដែលនេះអាចនិយាយបានថាកៅអីកំពូលតារាងមិនរង្គោះរង្គើអ្វីឡើយ។ ខណៈដែលកីឡាករក្នុងក្រុមវិញ លេងយល់ចិត្តគ្នាខ្លាំង និងមិនមានបញ្ហារបួស Key Player ណាម្នាក់នោះទេ។ កត្តានេះហើយ ទើបគេយល់ឃើញថាពានរង្វាន់លីគកំពូលអង់គ្លេសឆ្នាំនេះ គ្មាននរណាក្រៅពីក្រុម Liverpool ទេ។
លោក Benitez ដែលជាអតីតអ្នកចាត់ការក្រុម Liverpool នេះដែរ បានបង្ហាញចំណាប់អារម្មណ៍ថារដូវកាលនេះ ជារដូវកាលមាសរបស់ក្រុមហង្សក្រហមហើយ។ ពួកគេនឹងបញ្ចប់ការរង់ចាំឈ្នះពានរង្វាន់លីគអង់គ្លេសរយៈពេល៣០ឆ្នាំ៕ប្រភព៖ Dailymail