តាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថាក្លឹបយក្ស Real Madrid ចាំបាច់ត្រូវបញ្ចប់ការលក់ចេញកីឡាករនូវទំហំទឹកប្រាក់ឲ្យបាន ២០០ លានអឺរ៉ូ មុនបញ្ចប់រដូវកាល ២០១៩/២០ ខាងមុខនេះ ដើម្បីរក្សាតុល្យភាពចំណូល-ចំណាយ ហើយជៀសវាងការផាកពិន័យលើច្បាប់ FFP របស់សហព័ន្ធបាល់ទាត់ FIFA។
កន្លងទៅ Real បានចាយលុយច្រើនលើសលប់ ជាពិសេសរដូវកាលចាស់ឆ្នាំ ២០១៩ ក្លឹបចាយអស់ ២៩៨ លានអឺរ៉ូ តាមរយៈការនាំយក Eden Hazard (១០០ លានអឺរ៉ូ), Luka Jovic (៦០ លានអឺរ៉ូ), Eder Militao (៥០ លានអឺរ៉ូ), Ferland Mendy (៤៨ លានអឺរ៉ូ), Rodrygo Goes (៤០ លានអឺរ៉ូ)។ ដោយឡែកការផ្ទេរចេញ Kovacic និង Navas កន្លងទៅ ក៏ក្លឹបមិនទទួលបានចំណូលអ្វីជាផ្លែផ្កាធំដុំនោះដែរ។
តាមគោលដៅបន្ទាប់ ចំណូលធំដែលស្តេចសអាចកើបនៅទីផ្សារដោះដូរខាងមុខ គឺមានតែទាក់ទិននឹងការលក់ចេញ Gareth Bale, Isco, James Rodriguez ឬ Mariano Diaz ដែលអ្នកទាំងនេះសុទ្ធសឹងមានចចាមអារ៉ាមលេចលឺច្រើននៅរយៈពេលចុងក្រោយ៕ ប្រភព៖ FoxSportAsia